ភ្នំពេញ ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានកំពុងត្រៀមបញ្ជូនកីឡាកររបស់ខ្លួន៨នាក់ចេញទៅចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុងថ្នាក់ជាតិនៅប្រទេសចាប់នៅថៃ្ងទី៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះនេះបើតាមការបញ្ជាក់ របស់លោកស្រីសូរ៉ាន់ដេតគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោយពេលហ្វឹកហាត់ថា បច្ចុប្បន្នអត្តពលិករបស់ខ្លួនមានការរំពឹងខ្ពស់ក្នុងការដណ្តើមយកមេដាយពីព្រឹត្តិការណ៍កម្រិតជាតិនៅប្រទេសថៃនេះ ។
លោកស្រី សូរ៉ាន់ដេត គ្រូបង្ហឹកកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិថា ក្នុងនាមលោក ស្រី ជាគ្រូបង្វឹកម្នាក់មានការរំពឹងខ្ពស់សម្រាប់ការ ដណ្តើមយកមេដាយត្រឡប់មកជូនជាតិ វិញ ចំពោះព្រឹត្តិការណ៍ខាងលើនេះដ្បិតយើងលេងរហូតដល់ទៅវិញ្ញាសាចំនួន២គឺការប្រកួត Full ទ្រីយ៉ាត្លុង និងពាក់កណ្តាល ទ្រីយ៉ាត្លុង។
អ្នកគ្រូសូរ៉ាន់ដេតបានបន្តថា កីឡាករ ៤នាក់ត្រូវលេងវិញ្ញាសា Full ទ្រីយ៉ាត្លុង ទី១-នាងពេជ្រ ពិសិដ្ឋ, ទី២-ឈុន ចាន់ថន, ទី៣-ឆោម ចាន់ផុន និងទី៤-សៃ សម្ផស្ស។ ចំពោះកីឡាករ ស៊ន តារា, កាំង ធឿន, ឆោម ចន្ថា និងកីឡាករម្នាក់ទៀតមិនទាន់បាន បញ្ចេញឈ្មោះនៅឡើយពួកគេលេងវិញ្ញាសាពាក់កណ្តាលទ្រីយ៉ាត្លុង ។ ដោយសារតែការប្រកួតនេះភាគីថៃគេតម្រូវឲ្យយើងលេងតាមប្រភេទអាយុ ក្នុងនោះពីចាប់ពី ២០ឆ្នាំដល់២៩ឆ្នាំលេងវិញ្ញាសាពាក់ កណ្តាលទ្រីយ៉ាងត្លុង និងអាយុ២៩ឆ្នាំលេងវិញ្ញាសាហ្វូលទ្រីយ៉ាត្លុងតែម្តង ។
នេះជាមួយទ្រីយ៉ាងត្លុងទាំងអស់បានចែកចេញជា៣ផ្នែកប៉ុន្តែការប្រកួតនេះយើងលេងត្រឹមប្រភេទប៉ុណ្ណោះគឺពាក់កណ្តាលត្រីយ៉ាងត្លុងមានវិញ្ញាសាហែលទឹកចម្ងាយ៧៥០ម៉ែត្រជិះកង់២០គីឡូម៉ែត្ររត់៥គីឡូម៉ែត្រ។ ហ្វូលទ្រីយ៉ាងត្លុងមានវិញ្ញាសាហែលទឹកចម្ងាយ១,៥០០ម៉ែត្រ ជិះចម្ងាយ៤០គីឡូម៉ែត្រនិងរត់ចម្ងាយ១០គីឡូម៉ែត្រ។
លោកស្រីអះអាងថា បើប្រៀបធៀបថិរវេលាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញ្ញាសាហែលពួកគេធ្វើបាន ២៤នាទី ប៉ុន្តែបច្ចុប្បន្នពួកគេធ្វើមកនៅត្រឹមតែ២២នាទី ប៉ុណ្ណោះ ៕ សារីម