ព័ត៌មានទាន់ហេតុការណ៍៖

យានអវកាសរុស្ស៊ីដឹកស្បៀងអាហាសម្ភារៈឡើងស្ថានីយអវកាស រងការឆាប់ឆេះនៅលើអាកាស

ចែករំលែក៖

យានអវកាសដឹកទំនិញគ្មានមនុស្សបើករបស់រុស្ស៊ីបានឆាប់ឆេះ ពេលបាញ់បង្ហោះនៅវេលាម៉ោង១៧និង៥១នាទី នៅឯស្ថានីយអវកាស អន្តរជាតិ Baikonur។

អង្គការអវកាសរុស្ស៊ីបានប្រកាសឲ្យដឹងថា យានអវកាស Progress MS-04បានឆាប់ឆេះនៅលើលំហរអាកាសផែនដី មានកម្ពស់ពីដីប្រមាណ១៩០គីឡូម៉ែត្រ ស្ថិតនៅតំបន់ភ្នុំTuva ប្រទេសរុស្ស៊ី ដែលជាកន្លែងគ្មានមនុស្សរស់នៅ ។ ភាគច្រើនបំណែកយានត្រូវឆេះនៅលើអាកាសទាំងអស់ ។

តាមគម្រោងយាន Progress MS-04 និងតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិISS នៅថ្ងៃទី៣ ខែធ្នូ ដោយដឹកទំនិញសម្ភារមានទម្ងន់ជាង២,៥តោន។

ការបាញ់បង្ហោះបរាជ័យនោះ ក៏មិនប៉ះពាល់ដល់សកម្មភាពរបស់ក្រុមអាកាសយានិកនៅលើស្ថានីយ៍អវកាសនោះដែរ ។ ពេលដំបូង យាននេះ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ក្នុងពេលដ៏ខ្លី បន្ទាប់ពីបាញ់បង្ហោះចេញពីជើងទម្របាញ់បង្ហោះ នៅកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ មិ្សលមិញ។

យោងតាមការចុះផ្សាយ របស់ស៊ីអិនអិន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា យានអវកាសដឹកគ្រឿងផ្គត់ផ្គង់ ISS Progress 65 ដែលស្គាល់ថា Progress MS-04 បានបាញ់បង្ហោះ នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង៨និង៥១នាទី ដោយប្រើគ្រាប់រ៉ុកកែតរុស្ស៊ី Soyuz ប៉ុន្តែបាញ់បានត្រឹមតែជាង៦នាទី ការបញ្ជូនទិន្នន័យពីយាននោះ ក៏បានបាត់ ហើយសូម្បីស្ថានីយរ៉ាដារុស្ស៊ី ក៏មិនអាចរកវាឃើញ នៅតាមផ្លូវ ដែលគេរំពឹងថា ជាផ្លូវហោះចូលទៅក្នុងគន្លងរបស់វា។

គួរបញ្ជាក់ផងដែរថា យានអវកាស Progress MS-04 ត្រូវបានគេប្រើឲ្យនាំយកនូវរបស់របរមានតម្លៃផ្សេងៗ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលរួមមានទំាងសម្លៀកបំពាំក់អវកាស ប្រើសម្រាប់ពាក់ដើរក្នុងលំហ ផ្ទះកញ្ចក់តូច និងផ្នែកនៃបង្គន់ពិសោធន៍របស់រុស្ស៊ី សម្រាប់កែប្រែទឹកនោម ឲ្យក្លាយជាទឹកសម្រាប់ពិសា ៕ ម៉ែវ សាធី

ins-2 ms04


ចែករំលែក៖