ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ រិះគន់ក្រុមហ៊ុនផលិតឱសថជាលើកទី១ចាប់តាំងពីជាប់ឆ្នោតដោយលោកបានបញ្ជាក់ថា «ពួកគេ គឺជាអ្នក សម្លាប់មនុស្ស»។
នៅលើទីផ្សារភាគហ៊ុននាថ្ងៃទី១១ ខែមករា ទីផ្សារភាគហ៊ុនអាមេរិក ភាគហ៊ុន របស់ក្រុមហ៊ុនឱសថ និងបច្ចេកវិទ្យា វេជ្ជសាស្ត្រ បានធ្លាក់ចុះយ៉ាងខ្លាំងក្រោយ ការរិះគន់របស់លោក ដូណាល់ ត្រាំ ជាលើកដំបូងក្រោយការជាប់ឆ្នោតជាប្រធានា ធិបតី។
លោក ដូណាល់ ត្រាំ ប្រកាសថា «ពួកគេជាអ្នកសម្លាប់មនុស្ស វិស័យឱសថ មានការផ្សព្វផ្សាយពាសវាលពាសកាល និងមានអំណាច។ នៅពេលខាងមុខយើងនឹងសន្សំសំចៃបានរាប់ពាន់លានដុល្លារ»។
ក្នុងរយៈពេលខ្លីវិស័យឱសថស្ថានរបស់ អាមេរិកក្លាយជាគោលដៅវាយប្រហារ របស់ ដូណាល់ ត្រាំ ដែលជាបុគ្គលមាន ទម្លាប់វាយប្រហារតាមបណ្តាញសង្គម Twitter។
ដោយសារតែការវាយប្រហារទាំងនោះ ក្នុងរយៈ២០នាទី ដែលលោក ត្រាំ វាយ ប្រហារ តម្លៃភាគហ៊ុនបានធ្លាក់ចុះយ៉ាង ខ្លាំងធ្វើឲ្យខាតបង់យ៉ាងតិច ២៤,៦ពាន់ លានដុល្លារ។
ជាមួយគ្នានោះដែរលោក ត្រាំ ក៏បាន ពិភាក្សាពីតម្លៃឱសថដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ ។ មិនតែប៉ុណ្ណោះលោក ត្រាំ បានស្នើឲ្យនាំឱសថចូលពីក្រៅដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះ។
បច្ចុប្បន្ន Medicare កំពុងតែផ្គត់ផ្គង់ សេវាកម្មសុខាភិបាលឲ្យពលរដ្ឋជាង ៥៥ លាននាក់ ក្នុងនោះមានមនុស្សចាស់ និង ជនពិការនៅអាមេរិក គិតជាទឹកប្រាក់ប្រមាណ ៣២៥ពាន់លានដុល្លារ ដែលរដ្ឋត្រូវចេញ សង៕ ម៉ែវ សាធី