ព័ត៌មានទាន់ហេតុការណ៍៖

សារ៉ាយ សក្កណា ចង់បានកូនទី២

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ សារ៉ាយ សក្កណា នៅតែចេញចូលស្រុកខ្មែរញឹកញាប់ ព្រោះតែការងារមុខជំនួញហាងកែសម្ផស្សជាមួយនឹងការសម្តែងភាពយន្តខ្លះៗ។ ទោះជារវល់ច្រើននឹងមុខជំនួញក្តី ក៏តារាស្រីរូបនេះមិនភ្លេចរិតចំណងស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារដោយនាងគ្រោងនឹងយកកូនបន្ទាប់ទៀត សម្រាប់ឆ្នាំនេះប្រសិនបើអាចធ្វើទៅបាន ។

សិល្បករកូនមួយ សារ៉ាយ សក្កណាបានលើកឡើងថា នាងចេញចូលស្រុកខ្មែរញឹកជាមួយនឹងស្វាមី ព្រោះតែអាជីវកម្មរបស់នាងនៅស្រុកខ្មែរ គឺហាងកែសម្រស់នោះដំណើរការកាន់តែល្អ ខណៈដែលអាហារដ្ឋាននៅតំបន់សាច់អាំងទួលគោក គឺស្ថិតក្រោមការគ្រប់គ្រងរបស់ម្តាយនាង។ នាងថា ពេលខ្លះនាងចេញមកស្រុកខ្មែរតែម្នាក់ឯង ប៉ុន្តែពេលខ្លះមកជាមួយប្តី បើសិនជាគាត់ទំនេរ ព្រោះគាត់គឺជាអ្នកបង្កើតមុខរបរថ្មីសម្រាប់នាងហើយក៏ស្គាល់ច្រើនជាមួយអ្នកជំនាញផ្នែកសម្រស់នេះផងដែរ។ នាងថាមិនមានគម្រោងពង្រីកសាខាថ្មីនៅឡើយបើទោះបីជាទទួលការគាំទ្រច្រើនក្តី។ នាងថាចង់បន្តសង្កេតមើលបន្តិចសិន ហើយម្យ៉ាងទៀតនាងចង់ទុកពេលសម្រាកលំហែជាមួយក្រុមគ្រួសារខ្លះ។

នាងបញ្ជាក់ដែរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយគឺសុភមង្គលក្រុមគ្រួសារ។ អ្វីដែលនាងចង់ធ្វើឲ្យសុភមង្គលក្រុមគ្រួសារកាន់តែរីកធំគឺនាងចង់បានកូនម្នាក់ទៀតដើម្បីបង្កើនសមាជិកក្រុមគ្រួសារ។ នាងថានាងមិនលេបថ្នាំ ឬប្រើប្រាស់វិធីពន្យាកំណើតណាមួយឡើយ គឺនាងនឹងទទួលយកកំណើតកូនបន្ទាប់ប្រសិនបើមានគឺជាការល្អ គ្រាដែលស្វាមីនាងក៏មិនចង់អូសបន្លាយពេលយូដែរ។ នាងថាស្វាមីនាងចង់បានកូនប្រុសម្នាក់ទៀតដែរគ្រាដែលកូនស្រីនាងមានវ័យ២ឆ្នាំហើយក្តី។

នាងរំពឹងទុកដែរថាឆ្នាំថ្មីនេះនាងនឹងទទួលបានដំណឹងល្អ ពីការពរពោះកូនបន្ទាប់។ សម្រាប់ការងារសិល្បៈនាងនៅតែទទួលសម្រាប់តែការងារសម្តែងណាដែលចំណាយពេលខ្លី ព្រោះតែនាងត្រូវចេញចូលក្រៅប្រទេសញឹកញាប់។ នាងថាពិតជាចង់បបន្តការងារសម្តែងខ្សែភាពយន្តភាគប៉ុន្តែមិនមានឱកាសច្រើនព្រោះកាន់តែមមាញឹកនឹងការងារជំនួញនោះ។

គេចាំបានថា គួរបញ្ជាក់ផងដែរថាតួខ្មោចស្រីក្នុងរឿង “ក្រឡអីហ្នឹង” បានសម្រេចចិត្តចូលរោងការជាមួយលោកកែវប៊ុនមេត្រីអាយុជាង៣០ឆ្នាំកាលពីថ្ងៃ១២ធ្នូ២០១៣ក្រោយមកនាងបានទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីរហូតបច្ចុប្បន្ននិងទទួលបានចំណងដៃកូនស្រីម្នាក់ ហើយប្រសិនបើបំណងបានកូនប្រុសបន្ទាប់របស់នាងបានសម្រេចមែនវានឹងក្លាយជាការរិតចំណងស្នេហាតារាស្រីរូបនេះកាន់តែរឹងមាំ៕ វឌ្ឍនា

abc (1) abc (2) abc (3) abc (4) abc (5) abc (6) IMG_0281 IMG_0287


ចែករំលែក៖