ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចទៅកាន់ហ្វុីលីពីន

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វុីលីពីនរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ ខែ មករា។ នៅទីនោះលោកអាបេបានសន្យា ថា នឹងជួយឧបត្ថម្ភផ្នែកសង្គមដូចជាកម្មវិធីព្យាបាល និងបន្សាបគ្រឿងញៀននៅហ្វុីលី ពីន។

អ្វីដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺលោក អាបេ បានប្រកាសគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរ តេ ដែលសហគមន៍អន្តរជាតិថ្កោលទោស ក្នុងនោះមានអាមេរិកធ្វើឲ្យទំនាក់ទំនងរវាង អាមេរិកនិងហ្វុីលីពីនបែកបាក់។

ជប៉ុនជាប្រទេសមហាអំណាចទីពីរ ដែលប្រកាសគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀនដែលសម្លាប់មនុស្សជាង៦ពាន់នាក់ក្នុងរយៈពេលខ្លី។ ការគាំទ្រចំចំណុចត្រូវការលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ត្រូវបានទទួលស្វាគមន៍ដោយកក់ក្តៅបំផុតពីលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ នៅវិមានប្រធានាធិបតីនៅទីក្រុងម៉ានីល។ លោក អាបេ ជាប្រមុខដឹកនាំបរទេស ទី១ដែលធ្វើដំណើរទស្សនកិច្ចទៅហ្វុីលីពីន ចាប់តាំងពីលោក ឌុយទែរតេ ឈ្នះឆ្នោត ក្លាយខ្លួនជាប្រធានាធិបតីហ្វុីលីពីន។ នៅខែតុលាឆ្នាំមុនលោក ឌុយទែកតេ ផ្ទាល់ ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដែលជា ដៃគូពាណិជ្ជកម្មទី១ និងប្រទេសផ្តល់ជំនួយ សំខាន់បំផុតសម្រាប់ហ្វុីលីពីន។

នៅក្នុងជំនួបអាហារពេលល្ងាចលោកប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ បាន លើកសរសើរជប៉ុនដែលលោកចាត់ទុកជាមិត្តដ៏ជិតស្និទ្ធរបស់ហ្វុីលីពីន។ ជាការឆ្លើយ តបលោកនាយករដ្ឋមន្រ្តី អាបេ បានប្រកាស ថា ជប៉ុននឹងផ្តល់ជំនួយដល់រដ្ឋាភិបាលហ្វុីលីពីនសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងរយៈពេល៦ខែ សង្រ្គាម ប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរ តេ ដែលអាមេរិកនិងសហភាពអឺរ៉ុបរិះគន់ថា បានរំលោភសិទ្ធិមនុស្សបានធ្វើឲ្យមនុស្ស ស្លាប់យ៉ាងហោច៦ពាន់នាក់។

ស្ថិតនៅក្រោមអាណានិគមរបស់អាមេ រិកកាលពីអតីតកាលហ្វុីលីពីនធ្លាប់ត្រូវ បានជប៉ុនចូលត្រួតត្រា៣ឆ្នាំក្នុងសង្រ្គាមលោកលើកទី២។ ប៉ុន្មានទសវត្សរ៍ចុងក្រោយ ប្រទេសទាំងពីរបានក្លាយជាសម្ពន្ធមិត្តនឹងគ្នាជាមួយអាមេរិក។ កាលពីដើមឆ្នាំ២០១៦ អធិរាជជប៉ុនបានធ្វើដំណើរជាប្រវត្តិសាស្រ្ត ទៅហ្វុីលីពីនដើម្បីចូលរួមរំលឹកខួបសង្រ្គាម លោកលើកទី២នៅទីក្រុងម៉ានីល។

ក្រៅពីប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក ប្រធានាធិបតីហ្វុីលីពីនបញ្ជាក់ថា ជប៉ុននិង ហ្វុីលីពីននឹងជំរុញការសហការគ្នាលើផ្នែកសន្តិសុខជើងទឹក។ ជប៉ុននិងហ្វុីលីពីនសុទ្ធ តែកំពុងជាប់មានជម្លោះដណ្តើមដីកោះជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

កន្លងមកមានតែចិនប៉ុណ្ណោះដែលគាំទ្រ សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីន។ មិនត្រឹមតែប៉ុណ្ណោះអ្នក ជំនួញរបស់ចិនក៏បានវិនិយោគសាងសង់មន្ទីរឃុំឃាំងនៅក្នុងប្រទេសហ្វុីលីពីនក្នុងពេលដែលអ្នកទោសគ្រឿងញៀនកើន ឡើងគ្មានកន្លែងដាក់៕ ម៉ែវ សាធី

dwe


ចែករំលែក៖