ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាបង្កើនសមត្ថភាពយោធាកាន់តែខ្លាំងឡើង

ចែករំលែក៖

រយៈពេលចុងក្រោយនេះឥណ្ឌាបាន បង្កើនសកម្មភាពយោធានិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់មិនឲ្យចាញ់ប្រទេសជិតខាងឡើយ។ ទាំងនោះបានបង្ហាញតាមរយៈការសាកល្បងកាំជ្រួចមីស៊ីលជាច្រើនលើកកន្លងមក។

ការសាកល្បងមីស៊ីលទំនើបៗដែលអាច បំពាក់ក្បាលគ្រាប់បរមាណូរបស់ឥណ្ឌានាពេលកន្លងមកធ្វើឡើងតែនៅលើគោក ប៉ុណ្ណោះ ប៉ុន្តែពេលនេះឥណ្ឌាបានចាប់ផ្តើម សាកល្បងមីស៊ីលចេញពីនាវាមុជទឹកវិញម្តង។

អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍សព្វាវុធការពារជាតិឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការសាកល្បងដ៏ថ្មីសន្លាងនូវមីស៊ីលផ្លោងចេញពីនាវាមុជទឹកចម្ងាយវែងនៃសមត្ថ ភាពនុយក្លេអ៊ែ K-14 ពីជើងទម្របាញ់ ក្រោមទឹកនៅសប្ដាហ៍ចុងក្រោយនៃខែនេះ។

ប្រសិនបើរឿងរ៉ាវគ្រប់យ៉ាងបានដំណើរ ការទៅយ៉ាងរលូនដូចដែលកម្មវិធីគ្រោង ទុកនោះប្រភពការពារជាតិបានឲ្យដឹងថា មីស៊ីលផ្លោងក្រោមទឹកផលិតក្នុងស្រុកដ៏មានសក្កានុពលដែលអាចវាយប្រហារចំគោលដៅចម្ងាយប្រមាណ៣.៥០០គីឡូម៉ែត្រ នឹងត្រូវបាញ់ធ្វើតេស្តចេញពីស្ពាន ផែអណ្ដែតពាក់កណ្ដាលដែលស្ទើរតែដូចនឹងនាវាមុជទឹកនៅថ្ងៃទី៣១ ខែមករានេះ។

យោងតាមការចុះផ្សាយរបស់គេហ ទំព័រ Defence News នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា មីស៊ីល K-4 ដែល ត្រូវបាញ់សាកល្បងនោះមានប្រវែង១២ម៉ែត្រ និងអង្កត់ផ្ចិត១,៣ម៉ែត្រ មានទម្ងន់ ប្រហែល១៧តោន និងមានសមត្ថភាព ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែទម្ងន់ប្រមាណ២តោន៕ ម៉ែវ សាធី

Salute_Indian_Army_troops


ចែករំលែក៖