ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីប្រកាសបណ្តេញពលរដ្ឋកូរ៉េខាងជើង៥០នាក់

ចែករំលែក៖

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃ ទី១៤ ខែមីនា បានប្រកាសបណ្តេញពលរដ្ឋកូរ៉េខាងជើង៥០នាក់ ដែលផុតវិសា ចូលក្នុងទឹកដីម៉ាឡេស៊ី ។ ការបណ្តេញទាំងនោះ កើតឡើងក្នុងពេលដែល រដ្ឋាភិបាលទីក្រុងកូឡាឡំពួរនៅតែរក្សាច្បាប់ហាមពលរដ្ឋកូរ៉េខាងជើងចាកចេញពីប្រទេសនេះផងដែរ ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Mamidi បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា ពលករកូរ៉េខាងជើង៥០នាក់កំពុងតែធ្វើការនៅក្នុង រដ្ឋ Saarawak នឹងត្រូវបណ្តេញចេញពីម៉ាឡេស៊ីដោយសារតែផុតវីសា ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ទៀតថា ចំណែកសាកសព របស់លោក គីម ជុងណាម បានបញ្ជូនចេញពីមន្ទីរពេទ្យនៅទីក្រុងកូឡាឡំពួរ យកទៅរក្សាទុកនៅកម្លែងផ្សេងកុំឲ្យខូច ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានប្រកាសប្រគល់សព ទៅឲ្យសាច់ញាតិវិញ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានអ្នកណាម្នាក់មកទទួលនៅឡើយ ។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះ បានស្នើដល់សាច់ញ្ញាតិរបស់ លោកគីម ជុងណាម មកទទួលសាកសពឲ្យបានឆាប់បំផុត ។ នៅក្នុងសន្និសីទកាសែត លោក Subramaniam Sathasivam បញ្ជាក់ថា គីម ជុងណាម មានប្រពន្ធកូន ហើយកំពុងរង់ចាំមកទទួលត្រឡប់ទៅវិញ។

វិបត្តិការបរទេសរវាងកូរ៉េខាងជើង នឹងម៉ាឡេសីកើតឡើងក្រោយពេល ដែលក្រុមអ្នកស្រាវជ្រាវ ម៉ាឡេស៊ីបានប្រកាសថា ការស្លាប់របស់ គីម ជុងណាម ដោយសារជាតិពុល ដែលហាមប្រាំ។ ចំណែកកូរ៉េខាងជើង បានបញ្ជាក់ថា ការស្លាប់នោះ ដោយសារតែជំងឺ លើសឈាម គាំងបេះដូច នឹងទឹកនោមផ្អែម ។

នៅលទ្ធផលស្រាវជ្រាវចុងក្រោយរបស់ ម៉ាឡេស៊ីបានប្រកាសថា ការសម្លាប់លោក គីម ជុងណាម ដោយប្រើប្រាស់សារធាតុពីផ្សេងគ្នា ក្នុងពេលតែ មួយ ហើយសារធាតុនិមួយៗ មិនពុលនោះឡើយ ប៉ុន្តែ ពេលដាក់បញ្ជូនគ្នា ក្លាយទៅជាជាតិគីមីពុលយ៉ាងសាហាវអាចសម្លាប់មនុស្សក្នុងរយៈពេលខ្លី ។ ចំណុចទាំងនោះហើយ បានជាអ្នកចូលរួមធ្វើឃាត គីម ជុងណាម មានស្ត្រីពីរនាក់ ហើយស្ត្រីទាំងពីរនាក់នោះ មិនប៉ះពាល់ដល់សុខភាពឡើយពេលកាន់សារធាតុគីមី។

នេះជាសកម្មភាពមានការរៀបចំទុកយ៉ាល្អបំផុត ហើយម៉ាឡេស៊ីបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងជើង ជាអ្នកនៅពីក្រោយខ្នង នៅក្នុងហេតុការណ៍ខាងលើ។ កន្លងមកថ្មីៗអង្គការសហប្រជាជាតិ ក៏បានស្នើចូលរួម ក្នុងសកម្មភាពស្រាវជ្រាវនោះដែរ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីការស្លាប់របស់លោក គីម ជុងណាម ៕ ម៉ែវ សាធី

Police cordon off the North Korean embassy i in Kuala Lumpur, Malaysia, Tuesday, March 7, 2017. Malaysia says North Korean Embassy staff barred from leaving country, after Pyongyang blocked Malaysians. Malaysia says North Korean Embassy staff are barred from leaving country, after Pyongyang blocked Malaysians from leaving North Korea in the bitter diplomatic dispute between North Korea and Malaysia over the poisoning death of leader Kim Jong Un's estranged half-brother in Kuala Lumpur. (AP Photo/Vincent Thian)


ចែករំលែក៖