ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្សុិករកឃើញអាវុធជាច្រើននៅក្នុងរថយន្តត្រៀមវាយប្រហារហ្វូងមនុស្ស

ចែករំលែក៖

ប៉ូលិសបែលហ្សុិកបានចាប់ខ្លួនជន សង្ស័យ ដែលមានគម្រោង បើករថយន្តបុក ហ្វូងមនុស្សនៅទីក្រុង Antwerp ភាគខាង ជើង ប្រទេសនេះ ហើយក៏បានរឹបអូស កាំភ្លើង និងអាវុធជាច្រើនទៀតនៅក្នុង រថយន្ត ។

លោក Serge Muyters ស្នងការប៉ូលិស នៅទីក្រុងAntwerp បានបញ្ជាក់ថា«រថយន្ត មួយគ្រឿងបានព្យាយាមបើកបុកហ្វូង មនុស្ស ដោយបើកក្នុងល្បឿនលឿន នៅ ក្នុងតំបន់ Meir ធ្វើឲ្យអ្នកធ្វើដំណើរ លោត ចៀសរថយន្ត ។

ហេតុការណ៍ខាងលើកើតឡើងនៅ វេលាម៉ោង១១ ថ្ងៃទី២៣ខែមីនា ដោយជន ល្មើសមានឈ្មោះ Mohamed R អាយុ៣៩ឆ្នាំ ជនជាតិបារាំងដើមកំណើតអាហ្វ្រិកបច្ចុប្បន្ន រស់នៅក្នុងប្រទេសបារាំង។ ប៉ូលិសបាន បញ្ជាក់ថា បានរកឃើញកាំភ្លើងកាំបិត សារធាតុរាវនៅក្នុងដប មិនទាន់បញ្ជាក់ថាជាសារធាតុអ្វីឡើយ។

លោក Serge Muyters បានបញ្ជាក់ ទៀតថា កម្លាំងប៉ូលិសបែលហ្សុិកសង្ស័យ ក៏បានឲ្យរថយន្តខាងលើឈប់ ប៉ុន្តែ រថយន្តនោះមិនព្រមឈប់ឡើយ ដោយ បើកឆ្លងកាត់ភ្លើងស្តុប ក្រហមទៀតផង ធ្វើឲ្យកម្លាំងប៉ូលិសត្រូវតែដេញតាមបង្ខំ ឲ្យឈប់រថយន្ត។

មន្ត្រីប៉ូលិសបានឲ្យដឹងថា សន្តិសុខត្រូវ បានរឹតបន្តឹងនៅទីក្រុង Antwerp ដោយដាក់ពង្រាយកម្លាំងប៉ូលិសនិងទាហាន រួម ទាំងកម្លាំងដោះមីនទៀតផង។

ហេតុការណ៍ខាងលើកើតឡើងចំពេល ដែលអង់គ្លេសរងការវាយប្រហារ ដោយ បើករថយន្តបុកហ្វូងមនុស្សកំពុងធ្វើដំណើរ ថ្មើរជើង និងចាក់ប៉ូលិស បណ្តាលឲ្យស្លាប់ ថែមទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសកម្មភាព ខាងលើកើតឡើង ចំពេលដែល បែលហ្សុិក ប្រារព្ធខួប១ឆ្នាំនៃការវាយ ប្រហារភេរវកម្ម ៣កន្លែងផ្សេងគ្នា នៅ ក្នុងអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង ក្នុងទីក្រុង ប្រ៊ុចសែល សម្លាប់មនុស្ស ៣២ នាក់ និងជាង៣០០នាក់រងរបួស។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបែល ហ្ស៊ិក នៅមិនទាន់សន្និដ្ឋានច្បាស់ប្រាកដថា ជននេះមានបំណងធ្វើភេរវកម្ម តាមការបង្គាប់របស់ក្រុមភេរវកម្មអ៊ិស្លាមណាមួយទេ។ គួរកត់សម្គាល់ថា ហេតុការណ៍នេះ កើតឡើងក្រោយភេរវកម្មនៅទីក្រុងឡុង តែ មួយថ្ងៃប៉ុណ្ណោះ ដែលជនជីហាដបានប្រើ រថយន្តបុកសម្លាប់មនុស្ស ៣នាក់នៅតាម ផ្លូវ។ គេមិនទាន់ដឹងថា ជនបង្កហេតុនៅទី ក្រុងអង់វែរ និងជនបង្កហេតុ នៅទីក្រុងឡុង ជាបក្ខពួកតែមួយឬយ៉ាងណាទេ៕ ម៉ែវ សាធី

ae ae (1)


ចែករំលែក៖