រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្លាប់បានលើកឡើងនាពេលកន្លងមកថាកម្មវិធីអា វុធរបស់ប្រទេស កើតឡើងដោយសារតែ អាមេរិក និងកូរ៉េខាងត្បូងជាអ្នកបង្ខំឲ្យកូរ៉េខាងជើងចាំបាច់ត្រូវតែបង្កើនការផលិតអាវុធ ដោយសារតែប្រទេសទាំងពីរនៅមាន បំណងចង់គ្រប់គ្រងកូរ៉េខាងជើងដដែល តាមរយៈការធ្វើសមយុទ្ធ។
កន្លងមករដ្ឋាភិបាលចិនក៏បានស្នើដល់អាមេរិកផងដែរថា ភាគីទាំងពីរត្រូវអង្គុយ តុពិភាក្សាគ្នា ហើយភាគីអាមេរិកនិងកូរ៉េ ខាងត្បូង ត្រូវបញ្ឈប់ការធ្វើសមយុទ្ធ ជាការ ដោះដូរកូរ៉េខាងជើងត្រូវបញ្ចប់កម្មវិធីអាវុធមីស៊ីលនិងបរមាណូរបស់ខ្លួនផងដែរ។ ប៉ុន្តែ ភាគីអាមេរិកនិងកូរ៉េខាងត្បូង មិនយល់ ព្រម ហើយកូរ៉េខាងជើងក៏មិនព្រមបញ្ឈប់ កម្មវិធីអាវុធនិងការសាកល្បងនោះដែរ។
រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានលើកឡើងថា ភាពគ្រោះថ្នាក់មិនមែនស្ថិតនៅលើកូរ៉េខាងជើងនោះឡើយគឺស្ថិតនៅលើអាមេរិកនិងកូរ៉េខាងត្បូង។កូរ៉េខាងជើងក៏បានជំរុញឲ្យអង្គការសហប្រជាជាតិគួរ យកចិត្តទុកដាក់ទៅនឹងអ្វី ដែលខ្លួនចាត់ ទុកថា មានគ្រោះថ្នាក់ពីការធ្វើសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត កូរ៉េខាងត្បូងថា សម្ពន្ធមិត្តទាំងពីរ បានបង្ក ការគំរាមកំហែង ដល់សន្តិភាព និងសន្តិ សុខពិភពលោក។ នេះបើយោងតាមការចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារ សារព័ត៌មានរដ្ឋ កូរ៉េ KCNA បានឲ្យដឹងថា នោះជាការលើកឡើង និងជាការស្នើរបស់តំណាងប្រទេសកូរ៉េខាងជើង លោក ចា សុងណាំ ទៅកាន់អង្គការសហប្រជាជាតិ ដែលបានធ្វើបណ្តឹងឧទ្ធរណ៍ នៅក្នុងលិខិត ដែលលោកបានផ្ញើទៅកាន់ អគ្គលេ ខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ។
ប្រទេសកូរ៉េខាងត្បូង និងសម្ពន្ធមិត្ត សហរដ្ឋអាមេរិក បានរួមគ្នាធ្វើសម យុទ្ធយោធា ប្រចាំឆ្នាំរយៈពេល២ខែ ចាប់ ពីថ្ងៃទី១ ខែមីនា ដែលធ្វើឲ្យមានការខឹងសម្បា ពីសំណាក់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ថែមទាំងបានធ្វើតេស្ដ គ្រាប់មីស៊ីលផ្លោង របស់ខ្លួន ជាច្រើនគ្រាប់ទៀតផង ប៉ុន្ដែការ ធ្វើតេស្ដលើកចុងក្រោយ របស់ប្រទេស មួយនេះត្រូវទទួលបរាជ័យ៕ ម៉ែវ សាធី