សង្ស័យថា ជាករណីវាយប្រហារភេរវកម្ម នៅMachester Arena ប្រទេសអង់គ្លេសបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៩នាក់ និង៥០នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមប្រភពប៊ីប៊ីស៊ីផ្សព្វផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ។
ប៉ូលិសបានថ្លែងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៣៥នាទី ថ្ងៃទី២២ ខែឧសភា ម៉ោងនៅក្នុងតំបន់ ក្រោយបញ្ចប់ពិធីប្រគំតន្រីប៉ុបដ៏ល្បីល្បាញ ដែលមានអ្នកចំរៀងអាមេរិក Ariana Grande ចូលរួមសម្តែងផងនោះ ។
គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ នៅពេលភ្លាមៗនេះ ។ ប៉ុន្តែអង្គភាពប្រឆាំងភេរវកម្មអង់គ្លេសអះអាងថា ហាក់ដូចជាអំពើវាយប្រហារភេរវកម្ម ។ នៅពេលគ្រាប់បែកទី១បានផ្ទុះឡើងនោះ ឧបករណ៍ទី២សង្ស័យថា គ្រាប់បែកត្រូវបានប៉ូលិសរកឃើញនៅមិនឆ្ងាយគ្នាពីទីតាំងទី១ ៕