ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកបានដឹងពីគម្រោងបែកចែកអំណាចពិភពលោករបស់រុស្ស៊ីនិងចិន

ចែករំលែក៖

មហាអំណាចអាមេរិកនឹងត្រូវបាត់បង់ ប្រសិនបើអាមេរិកមិនដឹងខ្លួនទាន់ពេល ដើម្បីទប់ស្កាត់គម្រោងបែងចែកពិភពលោក គ្រប់គ្រងរបស់ប្រទេសមហាអំណាច យោធាចិន និងរុស្ស៊ី ។

ការដែលរុស្ស៊ីរងការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចបានធ្វើឲ្យរុស្ស៊ីថមថយកម្លាំងយ៉ាង ខ្លាំង ពិសេសលើវិស័យសេដ្ឋកិច្ចបានធ្វើឲ្យ ប្រទេសនេះមិនអាចក្រោកឡើងប្រឆាំង អាមេរិកបាន ហើយលោកពូទីនក៏បាន ប្រកាសទទួលស្គាល់អាមេរិកជាប្រទេស មហាអំណាចតែមួយគត់លើពិភពលោក ផងដែរ។

ចំពោះចិនវិញក៏ដូចគ្នា បើអាមេរិកមិន អាចរារាំងមហិច្ឆតាគ្រប់គ្រងសមុទ្រចិន ភាគខាងត្បូងរបស់ទីក្រុងប៉េកាំងបានទេ នោះមហាអំណាចទីមួយរបស់អាមេរិកក៏ នឹងរងការបាត់បង់ដូចគ្នាដែរ។ ពិភពលោក បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មហាអំណាចអាមេរិកដែលមានសម្ពន្ធមិត្ត ដ៏រឹងមាំសុទ្ធសឹងតែជាប្រទេសមហា អំណាចសេដ្ឋកិច្ច។ ទាំងនោះហើយគេ អាចនិយាយបានថា ក្នុងរយៈពេល១ឬ២ ទសវត្សខាងមុខមហាអំណាចពិភពលោក របស់អាមេរិកមិនរងការគំរាមកំហែងនោះ ឡើយ។

បើទោះបីចិននិងរុស្ស៊ីមានបំណងចង់ ដណ្តើមមហាអំណាចពីអាមេរិកក៏ជារឿង មួយដ៏លំបាកដោយសារតែសេដ្ឋកិច្ចរបស់ ប្រទេសទាំង២មិនទាន់អាចតាមទាន់អាមេ រិកនោះក្នុងរយៈពេលខ្លី បើទោះជាចិន ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ទី២នៅលើពិភពលោកក៏ដោយ។

បច្ចុប្បន្នចិនបានខិតខំពង្រីកអំណាច គ្រប់គ្រងនៅតំបន់សមុទ្រចិនភាគខាង ត្បូង ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការឆ្ពោះ ទៅរកការគ្រប់គ្រងពិភពលោកទាំងមូល។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ីក៏កំពុងពង្រីក ឥទ្ធិពលរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដែរ។

ជាច្រើនទសវត្សកន្លងមកកម្លាំងទាហាន ជើងទឹកអឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ ទិសទីជុំវិញពិភពលោកដើម្បីខួងយកធន ធានធម្មជាតិជួញដូរ និងបង្កើតបណ្ដាញ គ្រប់គ្រងពិភពលោកទាំងមូល។ ប៉ុន្ដែរូប ភាពទាំងនោះពេលនេះត្រូវបានផ្លាស់ប្ដូរ ទាំងស្រុងដោយសារតែការងើបឡើងនៃ ប្រទេសចិននិងរុស្ស៊ី។

នៅរដូវរងាកាលពីឆ្នាំ២០១៥ គេអាច មើលឃើញកម្លាំងទាហានជើងទឹកចិននៅ តំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូង ចូលរួមធ្វើសកម្មភាពសមយុទ្ធជាមួយ រុស្ស៊ី។ គម្រោងធ្វើសមយុទ្ធនោះត្រូវបាន ប្រកាសកាលពីសបា្ដហ៍មុននៅទីក្រុង ប៉េកាំងក្រោយ កិច្ចប្រជុំរវាងមន្ដ្រីយោធា ប្រទេសទាំងពីរ។

ជាការពិតណាស់ចិនប្រាកដជាពេញ ចិត្ដយ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំង របស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដ មាននៅតំបន់សមុទ្រដែលគេចាត់ទុកថា ជាបេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប។ ប៉ុន្ដែការធ្វើ សមយុទ្ធនោះមិនមែនគ្រាន់តែជាតំណាង ប៉ុណ្ណោះទេ គឺវាបានបង្ហាញយ៉ាងច្បាស់ពី ដំណើរឆ្ពោះទៅមុខដ៏សំខាន់របស់ចិន និង រុស្ស៊ីដែលចាប់ដៃគ្នារៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ពិភពលោកឡើងវិញនៅ ពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ តែងតែប្រឆាំងរាល់សកម្មភាពយោធារបស់ លោកខាងលិចនៅជិតព្រំដែនរបស់ខ្លួន។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមានយន្ដ ហោះយាមល្បាតរបស់កម្លាំងទាហានជើង ទឹកអាមេរិកហោះហើរជិតព្រំដែនសមុទ្រ របស់ខ្លួន។ ចំណែករុស្ស៊ីក៏កំពុងរារាំង គម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គការ ណាតូដើម្បីដាក់បញ្ចូលសមាជិកថ្មី ដែល ជាប្រទេសអតីតសហភាពសូវៀតក្នុង គោលដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យ ងើបរួច។

ដូច្នេះការធ្វើសមយុទ្ធរួមនាពេលខាង មុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មាន សារសំខាន់ និងច្បាស់លាស់ដល់ប្រទេស លោកខាងលិច។ ប្រសិនបើណាតូនៅតែ បន្ដយាមល្បាតជិតព្រំដែនចិននិងរុស្ស៊ី ទៀត ប្រទេសទាំង២ក៏អាចចូលទៅកៀក ព្រំដែនណាតូ និងអាមេរិកផងដែរ។

ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួម ជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិននិងរុស្ស៊ី ក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅ លើឥទ្ធិពលនៃប្រទេសទាំងពីរ។ ទាំងចិន និងរុស្ស៊ីបានយល់ឃើញថាប្រទេសទាំង២ មានសិទ្ធិច្រានចោលឬទទួលយកនូវអ្វីដែល កំពុងតែកើតមាននៅក្នុងប្រទេសជិតខាង។

រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថាជាប្រទេស ស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុង មូស្គូជាច្រើនទសវត្សកន្លងមកហើយ ពេលនេះបើអ៊ុយក្រែនចូលជាសមាជិក សហគមន៍អឺរ៉ុបគឺជារឿងមិនអាចទទួលយក បានឡើយ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ជំរុញទស្សនៈបង្កើតសម្ពន្ធ មិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិយសរបស់រុស្ស៊ី នៅតំបន់ដែលប្រទេសខ្លួនមានឥទ្ធិពល ទៅលើជាយូរយារណាស់មកហើយ។

កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធី សាស្ដ្របង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីប អាស៊ីដោយពឹងផ្អែកទៅលើកំណើនសេដ្ឋ កិច្ចយ៉ាងខ្ពស់របស់ខ្លួន។ ប៉ុន្ដែចិនបែរជា អនុវត្ដគោលនយោបាយគំរាមកំហែងដល់ សន្ដិសុខប្រទេសជិតខាងទៅវិញ។ បច្ចុប្បន្ន ចិនកំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែនអធិប តេយ្យជាមួយប្រទេសជាច្រើនដែលមាន ព្រំ ដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុង នោះ មានទាំងប្រទេសឥណ្ឌា និងជប៉ុន ព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគ អាគ្នេយ៍។ កាលពីឆ្នាំ២០១៣ចិនក៏បាន ប្រកាសបង្កើត តំបន់ការពារដែនអាកាស នៅតំបន់សមុទ្រចិនភាគខាងកើតក្នុង គោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែល មានវិវាទ។

ទស្សនៈមួយចំនួនរបស់លោកខាង លិចបានលើកឡើងថា ដើម្បីសន្ដិភាពគួរ តែទទួលស្គាល់ឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅក្នុងតំបន់។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ មួយអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយ ដោយចំៗថា មានមូលហេតុជាច្រើនដែល ធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគត របស់ខ្លួនបានឡើយ ដោយសារប្រទេសនេះ ស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី។ ដូច្នេះដើម្បី សន្ដិភាពលោកខាងលិចក៏ត្រូវទទួលស្គាល់ នូវឥទ្ធិពលទាំងនោះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖