ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារ ប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តកណ្តាលៈ រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំការអនុវត្តតួនាទីភារកិច្ចការងារ ប្រចាំឆមាសទី១ និងលើកទិសដៅឆាមាសទី២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានកាងអញ្ជើញចូលរូមពីមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុងស្រុកទាំង១១ និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនូបទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍ ពីមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត មេបញ្ជាការក្រុងស្រុករួចមក ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីឯកឧត្តម នាយ. គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ឯកឧត្តម នាយ. សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត។

ក្នុងនាម លោកឧត្តមសេនីយ៍ត្រី សំ តុលា បានកោតសរសើរចំពោះស្នាដៃដែលកងរាជអាវុធហត្ថខេត្តកណ្តាលបានអនុវត្តកន្លងមក។ ជាមួយនោះត្រូវរៀបចំហ្វឹកហ្វឺន បណ្តុះបណ្តាល កម្លាំងកងរាជអាវុធហត្ថឲ្យចេះប្រើប្រាស់ឧបករណ៍ សម្ភារៈ មធ្យោបាយគ្រឿងបំពាក់ មានភាពស្ទាត់ជំនាញ បម្រើឲ្យបេសកកម្មកងរាជអាវុធហត្ថមានប្រសិទ្ធភាពខ្ពស់ ធានាបានក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ។

ឧត្តមសេនីយ៍ត្រីបានបន្តថា៖ ត្រូវគ្រប់គ្រងប្រមូលព័ត៌មានសន្តិសុខសង្គមឲ្យបានត្រឹមត្រូវ ពិតប្រាកដ ច្បាស់លាស់។ ការប្រើប្រាស់បណ្តាញសង្គម ត្រូវណែនាំដល់កម្លាំងកងរាជអាវុធហត្ថក្រោមឱវាទរបស់ខ្លួនចេះប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាព ។

ការងារហ្វឹកហ្វឺន ត្រូវតម្រង់ទិសរៀនសូត្រពីច្បាប់ ជំនាញវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ជាតិ អន្តរជាតិ។ ឧត្តមសេនីយ៍ត្រី ក៏បានជំរុញឲ្យខិតខំប្រឹងប្រែងនិងពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធា្នប់ បម្រើឲ្យភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងលើការស្រាវជ្រាវបង្រ្កាបបទល្មើស មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបន្តពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ រក្សាសាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់ផងដែរ។ ចុងក្រោយឧត្តមសេនីយ៍ត្រីក៏បានជូនរង្វាន់លើកទឹកចិត្ត និងប្រគល់លិខិតសរសើរ ចំពោះកងរាជអាវុធហត្ថដែលមានស្នាដៃលេចធ្លោផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖