ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ហ្វុីលីពីនកាន់តែរងការរិះគន់ធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិនិងអង្គការនានា

ចែករំលែក៖

ចាប់តាំងពីសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលចាប់ផ្តើមឡើងដោយប្រធានាធិបតី ឌុយទែរតេ រងការរិះគន់យ៉ាងខ្លាំងពីអាមេ រិក សហគមន៍អន្តរជាតិក៏ដូចជាអង្គការសិទ្ធិមនុស្សនានា ដោយសារតែមានអ្នកស្លាប់ជាច្រើននៅក្រៅ ប្រព័ន្ធតុលាការ។

កន្លងមកនេះមាន ពលរដ្ឋហ្វុីលីពីនក៏ ដូចជាសហគមន៍អន្តរជាតិបង្ហាញអារម្មណ៍មិនពេញចិត្តនៅពេលដែល កម្លាំងប៉ូលិសបង្ក្រាបគ្រឿងញៀនបានបាញ់សម្លាប់ សិស្ស មធ្យមសិក្សា២នាក់។

ការសម្លាប់មនុស្សយ៉ាងច្រើន ដោយ មិនឆ្លងកាត់ការកាត់ទោស ធ្វើឲ្យកុមារជាច្រើននៅក្នុងប្រទេសនេះក្លាយទៅជាកុមារកំព្រា ឪពុកឬអ្នកខ្លះបាត់បង់ទាំងម្តាយឪពុកផងដែរ។

សកម្មភាពនេះបានធ្វើឲ្យអង្គការ យូនី សេហ្វនៅ ក្នុងប្រទេស ហ្វុីលីពីនបានឲ្យ ដឹងថា ខ្លួនព្រួយបារម្ភជាខ្លាំង អំពីផលប៉ះ ពាល់នៃសង្គ្រាម ប្រឆាំងគ្រឿងញៀន នៅ ក្នុងប្រទេសនេះ ដែលបានធ្វើឲ្យប៉ះពាល់ ដល់ក្មេងៗ បន្ទាប់ពីយុវជនអាយុ១៧ ឆ្នាំម្នាក់ ត្រូវបានប៉ូលិសក្រុង Caloocan បាញ់សម្លាប់ នៅក្នុងប្រតិបត្តិការកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Philstar ចេញ ផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកកម្មវិធីរបស់អង្គការ សហប្រជាជាតិ មួយនេះថា «អង្គការ យូនីសេហ្វ សូមផ្តល់នូវការរំលែកទុក្ខ ជាមួយគ្រួសារ របស់យុវជនរងគ្រោះ Kian។ យើងសូមចែករំលែកទុក្ខលំបាក របស់ពួកគេព្រមទាំង គ្រួសារទាំងអស់ ដែលមានក្មេងត្រូវបានគេសម្លាប់ ព្រមទាំងក្មេងៗដែលបាត់បង់ឪពុកម្តាយ ។

អង្គការនេះក៏បានអំពាវនាវឱ្យ មាន ការស៊ើបអង្កេតដោយយុត្តិធម៌ និងប្រកប ដោយតម្លាភាព ករណីសម្លាប់យុវជនអាយុ ១៧ឆ្នាំ រូបនេះ ផងដែរ។ ក្រុមសេវាកម្មកិច្ចការផ្ទៃក្នុងរបស់ប៉ូលិសជាតិហ្វុីលីពីន បាន ឲ្យដឹងថា ថាមន្រ្តីប៉ូលិសដែលជាប់ពាក់ព័ន្ធ នឹងប្រតិបត្តិការនេះបានបញ្ជាក់ថា ពួកគេបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាព អំពី សកម្មភាពរបស់បុរសមួយចំនួន កំពុងអូស ថ្នាំញៀនចេញ៕ ម៉ែវ សាធី


ចែករំលែក៖