ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Marseille ស្វាគមន៍ Diego Costa បើសិនជាចង់មកបារាំង

ចែករំលែក៖

លោក Jacques-Henri Eyraud ប្រធានក្លិប Olympique de Marseille ដែលកំពុងលេងក្នុងក្របខ័ណ្ឌបារាំង Ligue 1 បាននិយាយថា ក្លិបមានលទ្ធភាពអាចនាំយកខ្សែប្រយុទ្ធ Diego Costa បានប្រសិនបើរូបគេចង់មកលេងនៅប្រទេសបារាំង។

ខ្សែបម្រើ Diego Costa បច្ចុប្បន្នកំពុងស្នាក់នៅហ្វឹកហាត់នៅឯប្រទេសប្រេស៊ីល ដោយសាររូបគេលែងជាជម្រើសរបស់លោក Antonio Conte គ្រូបង្វឹកក្រុមតោខៀវ Chelsea ក្នុងរដូវកាល២០១៧-១៨ទៀតហើយ។ កីឡាករវ័យ២៨ឆ្នាំរូបនេះមានបំណងចង់ទៅរកក្លិបចាស់ Atletico Madrid របស់អេស្ប៉ាញម្តងទៀត ប៉ុន្តែពេលនេះ Marseille បានចូលខ្លួនមកប្រជែងយករូបគេហើយ។

លោក Jacques-Henri Eyraud បាននិយាយថា «ខ្ញុំចូលចិត្តបុគ្គលិកលក្ខណៈ និងអារម្មណ៍នៃការប្រកួតរបស់គេ។ គេគួរតែមកចូលរួមជាមួយ Marseille ។ ពេលនេះគេកំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ។ ប្រសិនជាគេយល់ព្រមគ្រប់លក្ខណៈពូកយើងនឹងមានលទ្ធភាពអាចរកគេមកបាន»។

សូមបញ្ជាក់ថា កាលពីរដូវកាលមុន Costa បានទាត់បញ្ចូលទី២០គ្រាប់ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League និងជួយតោខៀវ Chelsea លើកពានថែមទៀតផងក្រោមការដឹកនាំរបស់លោក Antonio Conte ៕ ដេវីត


ចែករំលែក៖