ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង នឹងបង្ខំឲ្យអាមេរិកត្រូវតែ«ស្តាប់តាមការទូន្មានរបស់ខ្លួន»

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់ ថា ទីក្រុងព្យុងយ៉ាង បាន« សំលៀងកាំបិត បរមាណូ»ដើម្បីប្រឆាំងនឹងអាមេរិក។

សារព័ត៌មានកូរ៉េខាងជើង KCNA បានប្រកាស ពីសារថ្មីបំផុតរបស់កូរ៉េខាង ជើង គឺបានត្រៀមបរមាណូ ដើម្បីបង្ការ ពេលមានសង្គ្រាមកើតឡើងជាមួយអាមេ រិក។ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុង ព្យុងយ៉ាងមិនទាន់ថយកម្តៅនៅ ឡើយទេ ពេលដែលប្រទេសទាំងពីរ បានបន្តប្រើពាក្យសម្តីឌឺដងដាក់គ្នាដដែលនោះ។

សារព័ត៌មាន KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនបន្ធូបន្ថយឡើយ ហើយបង្ខំឲ្យសត្រូវត្រូវតែស្តាប់តាមកូរ៉េខាងជើង ។ លើសពីនេះទៅទៀតកូរ៉េខាងជើង និងប្រើ ប្រាស់ បរមាណូដើម្បីទប់ទល់ការគំរាម កំហែងដោយបរមាណូ។ សារព័ត៌មានកូរ៉េ ខាងជើង បានបញ្ជាក់ទៀតថា ការប្រើ ប្រាស់កម្លាំងយោធា និងដាក់ទណ្ឌកម្មមក លើកូរ៉េខាងជើង ដើម្បីឲ្យបោះបង់កម្មវិធីមីស៊ីលនិងបរមាណូ គឺគ្មានប្រសិទ្ធភាពនោះ ឡើយ។

កាលពីខែកក្កដាកន្លងទៅ ទីក្រុងព្យុង យ៉ាង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ពីរដើមដោយជោគជ័យ ដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ ទិសទី ក្នុងទឹកដីអាមេរិក ក្នុងនោះមានកោះ Guam ជាដើម។ បច្ចុប្បន្នគោលដៅធំបំផុតរបស់កូរ៉េខាងជើង គឺបង្រួមបរមាណូឲ្យតុច ដើម្បីបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លង ទ្វីប។ ប៉ុន្តែក្រុមអ្នកឯកទេសរបស់អាមេរិកបានបញ្ជាក់ថាកូរ៉េខាងជើង ត្រូវការពេល វេលាជាច្រើនទៀតទើបអាចសម្រេចបានគោលដៅទាំងនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សម្ព័ន្ធយោធាអាមេរិក និងកូរ៉េខាងត្បូង គ្រោងបើកកិច្ចប្រជុំ ស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ។ កិច្ច ប្រជុំនោះធ្វើឡើង នៅរដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហា ប្រឈម ដែលកំពុងកើនដែល បង្កដោយ កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសផ្ដាច់ ការកូរ៉េខាងជើង នេះបើយោងតាមការចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុន ហាប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ។

អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Lim Sung Nam និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងជួបប្រជុំគ្នានៅ ថ្ងៃចន្ទ ទី២៨ ខែសីហា នៅពេលមានការ ព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះសមត្ថ ភាព មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ។

កិច្ចប្រជុំនេះនឹងធ្វើការចរចា មុនរដ្ឋ មន្ត្រីការពារជាតិ កូរ៉េខាងត្បូងលោក Song Young-moo និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Jim Mattis ដែលនឹងគ្រោង ធ្វើឡើង នៅមន្ទីរបញ្ចកោណនាថ្ងៃពុធ សប្ដាហ៍នេះដែរ ។

កន្លងមកក្រុមអ្នកឯកទេសបានវាយ តម្លៃខុស ពីដំណើរការវិវឌ្ឍនៃកម្មវិធីអាវុធ​របស់កូរ៉េខាងជើង ដោយយល់ឃើញថាប្រទេសនេះត្រូវការពេលវេលាយ៉ាងយូរទើបអាចផលិតបានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាង បាន ដំណើរការលឿនទៅមុខដ៏អស្ចារ្យ ខាង កាំជ្រួចមីស៊ីល ខណៈកំពុងមាននៃភាព តានតឹងដល់កម្រិត ជាមួយក្រុងវ៉ាស៊ីន តោន ដោយសម្រេចបានដូចចិត្ត ព្រោះតែម៉ូទ័របាញ់បង្ហោះវាមានប្រភពទៅពី អ៊ុយ ក្រែន ឬទៅពី រុស្ស៊ី ហើយទំនងជា ទទួលបានតាមរយៈទីផ្សារងងឹតនេះជាការសន្និដ្ឋានដោយ វិទ្យាស្ថាន អន្តរជាតិខាងសិក្សាបញ្ហាយុទ្ធសាស្ត្រ ហៅកាត់ថា IISS ។

តាមលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jim Mattis បញ្ជាក់ថា ភាពតានតឹងរវាងស.រ.អា នwង កូរ៉េខាង ជើង នាប៉ុន្មានសប្តាហ៏ចុងក្រោយដែលឡើងដល់«កម្រិតមិនធ្លាប់ មានដូចទេ បើគិត តាំងពី សម័យសង្គ្រាមនៅកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ »ហើយភាពតានតឹង នេះគឺ ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងជាបន្តបន្ទាប់មីស៊ីលបាលីស្ទិក និង សង្គ្រាមពាក្យសម្ដីគ្មានឈប់។

ជារៀងរាល់តែលើក កាលណាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ឬ មីស៊ីល​នុយ​ក្លេអ៊ែរ តែងសន្និដ្ឋានថា ប្រទេសនោះដើរលឿនទៅមុខគួរឲ្យបារម្ភ តែមតិនេះ បញ្ចេញដោយ នាយកទីភ្នាក់ងារចារកិច្ច​អាមេរិក CIA លោក Mike Pompeo ។

ស្របនឹងការសិក្សា របស់លោក ជំនាញការ Michael Elleman ចេញផ្សាយ ថ្ងៃចន្ទ ដោយ វិទ្យាស្ថានអន្តរជាតិ ខាង សិក្សាបញ្ហាយុទ្ធសាស្ត្រ IISS ស្ថិត​នៅ​អង់គ្លេស មីស៊ីលទាំងឡាយបាញ់សាក ល្បង នាពេលចុងក្រោយ ដោយកូរ៉េខាង ជើង គឺបំពាក់ដោយម៉ូទ័រ ប្រភេទ RD-250 ផលិតជំនាន់មុន ក្នុងរោងចក្រមួយនៃ អតីតសហភាពសូវៀត ដែលបច្ចុប្បន្ន ជារោងចក្រឈ្មោះ Youjmach ស្ថិតនៅ​អ៊ុយ​​ក្រែន។

កូរ៉េខាងជើង តែក្នុង២ឆ្នាំសោះ ចេះ ឈានឡើងបានដល់ មីស៊ីលធុនថ្មីបាញ់ ទៅចម្ងាយមធ្យម គឺពី ១.០០០ ដល់ ៥.៥០០គ.ម ក្រោម ឈ្មោះថា Hwasong-12 និងរៀមច្បងរបស់វា Hwasong-14 បាញ់ ទៅចម្ងាយ ឆ្ងាយ រហូតដល់ ១០.០០០គ.ម ហៅម្យ៉ាង ទៀតថា អន្តរទ្វីប។ ជោគជ័យនេះ ញ៉ាំងឲ្យគេ ភ័យខ្លាច ថា របបលោក គីម ជុង អ៊ុន មានសមត្ថភាពវាយប្រហារដែនដីស.រ.អា ដោយប្រើមីស៊ីលនុយក្លេអ៊ែរ។

“ម៉ូទ័រ RD-250 រហូតមកទល់ឆ្នាំ ២០០១ ត្រូវបានផ្គុំដំឡើងនៅរោងចក្រ Youjmach ហើយបំពាក់នៅនឹង មីស៊ីល Cyclone-2 និង Cyclone-3 រួចលក់គ្មាន សល់ទេ ទៅឲ្យរុស្ស៊ី -សេចក្តីនេះ ថ្លែងបំភ្លឺ ទៅ ពួកអ្នកកាសែត នៅក្រុងកៀវ ល្ងាចថ្ងៃ អង្គារ ១៥ សីហា ដោយនាយក ទីភ្នាក់ងារ អវកាសអ៊ុយក្រែន លោក Youri Radtchenko ទាំងបន្ថែមថា ក្នុងដំណាក់បន្ទាប់មក រុស្ស៊ីផ្ទាល់អាចលក់វាមួយភាគ ទៅនរណា ក៏បានដែរ ទៅតាមការយល់ឃើញរបស់​​ ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖