ព័ត៌មានទាន់ហេតុការណ៍៖

ត្រកូលស៊ីណាវ៉ាត្រា នៅតែមានឥទ្ធិពលនៅក្នុងឆាកនយោបាយថៃបើទោះបីលោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បានចាកចេញពីប្រទេស

ចែករំលែក៖

គ្រួសារត្រកូល ស៊ីណាវ៉ាត្រា នៅតែ មានមនុស្សដែលអាចបន្តចូលរួមនៅក្នុងឆាកនយោបាយ ដើម្បីបន្តវិថីនយោបាយ របស់ត្រកូល ស៊ីណាវ៉ាត្រា ដែលមានឥទ្ធិ ពលបំផុតនៅក្នុងឆាកនយោបាយថៃ។

ក្រុមអ្នកអង្កេតការណ៍ និងប្រភពព័ត៌ មានជាច្រើនបានលើកឡើងថា សមាជិក នៅក្នុងគ្រួរសារត្រកូល ស៊ីណាវ៉ាត្រា ទាំងអស់ដែលចង់ចូលរួមក្នុងឆាកនយោបាយ គឺចាំបាច់ត្រូវតែមានការឯកភាពពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជារៀមច្បង កំពុងរស់នៅក្រៅប្រទេស ជាបុគ្គលមាន ឥទ្ធិពលបំផុតក្នុងឆាកនយោបាយថៃ។ តាមការលើកឡើងរបស់អ្នកឯកទេស លោក ថាក់ស៊ីន អាចនឹងបណ្តុះបណ្តាល ឲ្យកូនប្រុស ឬក៏ប្អូនស្រីរបស់លោកបន្ថែម ទៀត ក្រៅពីលោកស្រី យីងឡាក់ ដើម្បីឲ្យក្លាយជាអ្នកនយោបាយឆ្នើមនៅក្នុងត្រកូល ស៊ីណាវ៉ាត្រា។

បច្ចុប្បន្ន លោក ថាក់ស៊ីន មានកូនប្រុស ម្នាក់ ឈ្មោះ Panthongtae Shinawatra អាយុ៣៧ឆ្នាំ កើតនៅអាមេរិក ជាកូនប្រុស តែមួយគត់របស់លោក ថាក់ស៊ីន។ តាំងពី ដើមមក លោក ថាក់ស៊ីន មានបំណងចង់ឲ្យកូនចូលក្នុងឆាកនយោបាយ ដោយមិនឲ្យកូនគ្រប់គ្រងក្រុមហ៊ុនណាមួយនោះ ឡើយរបស់ត្រកូល ស៊ីណាវ៉ាត្រា។ ផ្ទុយ ទៅវិញ លោកបែរជាឲ្យកូនទទួលបន្ទុក ប្រព័ន្ធផ្សព្វផ្សាយកិច្ចការបរទេសរបស់អង្គការសង្គម និងក្រុមនយោបាយដូចជាគណបក្សភឿថៃជាដើម។ មិនតែប៉ុណ្ណោះ លោក Panthongtae Shinawatra ក៏បានគ្រប់គ្រង បណ្តាញទូរទស្សន៍ Voice TV ដែលរដ្ឋា ភិបាលបច្ចុប្បន្នចាត់ទុកថា ជាទីតាំងបង្កឲ្យ មានអសន្តិសុខ។ បើទោះបីពលរដ្ឋបាន បង្ហាញពីទំនុកចិត្តទៅលើការដឹកនាំបន្ត វេនរបស់កូនប្រុសលោក ថាក់ស៊ីន ប៉ុន្តែ មកទល់ពេលនេះ លោក Panthongtae Shinawatra មិនទាន់បង្ហាញពីឆន្ទៈនយោបាយរបស់ខ្លួននៅឡើយ។ នៅពេលនេះ លោក ថាក់ស៊ីន អាចសំដៅទៅលើប្អូនស្រីបន្ទាប់របស់ខ្លួន។

កាលពីខែកក្កដា កន្លងទៅ មានព័ត៌ មានបែកធ្លាយថា លោកស្រី Monthathip Kovitcharoenkul មានរហស្សនាមថា Yaowaman Shinawatra បានកាន់តំណែង ប្រធានគណបក្សភឿថៃ ដើម្បីឆ្ពោះទៅ រកការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៨។ ប៉ុន្តែ ផ្ទាល់ខ្លួនលោកស្រី Monthathip Kovitcharoenkul ធ្លាប់បាន ប្រកាសជាច្រើនលើកមកថា លោកស្រីនឹងមិនចូលរួមក្នុងឆាកនយោបាយឡើយ ហើយលោកស្រីនឹងមិនចូលរួមប្រកួត ប្រជែងនៅក្នុងការបោះឆ្នោត ដូចពាក្យ ចចាមអារ៉ាមនោះទេ។ បច្ចុប្បន្នលោកស្រីធ្វើមុខជំនួញនៅក្នុងវិស័យទូរគមនាគមន៍។

តាមអ្នកឯកទេសបុគ្គលដែលលេច ធ្លោជាងគេបំផុតនៅក្នុងត្រកូល ស៊ីណាវ៉ា ត្រា និងជាការចាប់អារម្មណ៍បំផុតរបស់លោក ថាក់ស៊ីន សម្រាប់បន្តនយោបាយ របស់ត្រកូលស៊ីណាវ៉ាត្រា គឺប្អូនស្រីឈ្មោះ Yaowapha ភរិយារបស់អតីតនាយករដ្ឋ មន្ត្រី Somchai Wongsawat។ លោកស្រី មានអាយុ៦២ឆ្នាំ ត្រូវបានគេវាយតម្លៃថា ជាអ្នកនយោបាយពិតប្រាកដដោយលោកស្រីមានទស្សនៈនយោបាយមិនចាញ់បងប្រុស ថាក់ស៊ីន នោះឡើយ។ លោកស្រី ធ្លាប់កាន់តំណែងជាតំណាងរាស្ត្រនៅ ក្នុងទីក្រុងឈៀងម៉ៃ។ ប្រភពព័ត៌មានបាន ឲ្យដឹងថា ប្រសិនបើលោកស្រីមិនត្រូវបានហាមប្រាមឲ្យប្រឡូកនៅក្នុងឆាកនយោ បាយកាលពីឆ្នាំ២០០៨នោះទេ លោកស្រី នឹងក្លាយជានាយករដ្ឋមន្ត្រីទី២៨ នៅក្នុង ប្រទេសថៃ មិនមែនលោកស្រី យីងឡាក់ នោះឡើយ។ នៅពេលនោះ លោកស្រីត្រូវបានហាមប្រាមចូលរួមនៅក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយបញ្ចប់ការ ហាមប្រាមលោកស្រីបានបន្តចូលរួមបោះឆ្នោតតំណាងរាស្ត្រ ហើយបន្តទទួលបាន ជ័យជម្នៈនៅក្នុងក្រុងឈៀងម៉ៃជាបន្ត ទៀតនៅឆ្នាំ២០១៣។ កន្លងមក លោកស្រីមិនបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រី ដឹកនាំរបស់បងប្រុស ថាក់ស៊ីន ក៏ដូចជា រដ្ឋាភិបាលរបស់ប្អូនស្រី យីងឡាក់ នោះ ឡើយ។ ប៉ុន្តែលោកស្រី Yaowapha មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងគណបក្សភឿថៃ។ មិនត្រឹមតែប៉ុណ្ណោះ មានព័ត៌មានថា លោកស្រី Yaowapha គឺជាអ្នកដឹកនាំ ប្រទេសនៅពីក្រោយរដ្ឋាភិបាលរបស់ លោកស្រី យីងឡាក់។

លោក ថាក់ស៊ីន ពិតជាមានការគិតគូរយ៉ាងល្អិតល្អន់ក្នុងនយោបាយ លោកមិន ឲ្យត្រកូលស៊ីណាវ៉ាត្រា ត្រូវបាត់បង់នោះ ឡើយ។ ជាក់ស្តែង ពេលលោក ថាក់ស៊ីន ដឹកនាំប្រទេស លោកមិនឲ្យប្អូនៗរបស់ លោកកាន់តំណែងក្នុងឆាកនយោបាយ ឡើយ ខ្លាចត្រូវក្រុមអភិជននិយមផ្តួលរំលំម្តងគឺផុតពូជ។ នៅពេលនេះលោកបញ្ចេញ ម្តងម្នាក់ៗ នៅក្នុងការដឹកនាំប្រទេសថៃ បន្តពីលោក។ លោក ថាក់ស៊ីន បានកសាង កេរ្តិ៍ឈ្មោះទុកមកឲ្យប្អូនៗ មិនថាប្អូនថ្លៃ ឬប្អូនបង្កើតនោះឡើយ ឲ្យតែឈរឈ្មោះបោះឆ្នោតដោយយុត្តិធម៌នឹងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋថៃ ដូចជាការបោះឆ្នោតរបស់អតីតនាយករដ្ឋមន្ត្រី យីង ឡាក់ ជាដើម។

ការចាកចេញរបស់លោកស្រី យីង ឡាក់ គឺជាការបញ្ចប់ «វគ្គទី២»មិនមែនការ បញ្ចប់ការដឹកនាំប្រទេសរបស់ត្រកូល ស៊ីណាវ៉ាត្រា នោះឡើយ។ មិនខុសពី«វគ្គទី១»នោះឡើយការចាកចេញរបស់លោក ថាក់ស៊ីន បន្សល់នៅការគាំទ្រពីពលរដ្ឋជាច្រើន ទុកសម្រាប់ប្អូនស្រី។ មិនតែប៉ុណ្ណោះ ការចាកចេញនោះដើម្បីឲ្យក្រុមនយោ បាយមកពីក្រុមអភិជននិយម ធ្វើឲ្យអស់ ពីសមត្ថភាព ក្នុងការកែទម្រង់នយោបាយដឹកនាំប្រទេស ហើយនូវពេលដែលមាន ការបោះឆ្នោតជាថ្មីនោះ ត្រកូល ស៊ីណា វ៉ាត្រា នឹងចេញមុខទៀតជាមិនខាន។

ជម្រើសរបស់លោកស្រី យីងឡាក់ គឺ មិនចង់ឲ្យពលរដ្ឋគាំទ្រខ្លួនប្រឈមនឹង បញ្ហាសន្តិសុខ ឡើយ បើលោកស្រីមិនចាក ចេញពីប្រទេសនោះ អាចត្រូវជាប់គុក ហើយអ្នកគាំទ្ររាប់សែន រាប់លាននាក់ នឹងមិននៅស្ងៀមទុកឲ្យលោកស្រីជាប់គុកឡើយ គឺត្រូវតែមានបាតុកម្មប្រឆាំងទាម ទារដោះលែងលោកស្រី។ ទាំងនោះហើយធ្វើឲ្យស្ថានភាពនយោបាយកាន់តែស្មុគស្មាញមិនអាចឈានទៅរកការបោះឆ្នោតបានឆាប់នោះឡើយ។

ការចាកចេញរបស់លោក ស្រីយីងឡាក់ គឺបានជួយឲ្យរដ្ឋាភិបាលយោធា មិនជួបនូវឧបសគ្គមានលក្ខណៈងាយស្រួលនៅក្នុងការរៀបចំដឹកនាំប្រទេសជាតិ។ ប្រសិនបើ លោក ស្រីយីងឡាក់ ត្រូវជាប់គុកវិញនោះ នយោបាយថៃនឹងក្តៅគគុកមិនអាចមានភាពស្ងប់ស្ងាត់បានឡើយ។ ការចាកចេញ របស់លោកស្រី យីងឡាក់ ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្រុមអាវក្រហមមានការតក់ស្លុត និងធុញទ្រាន់ចំពោះការចូលរួមក្នុងឆាក នយោបាយ។

លោក Thitinan Pongsudhirak អគ្គ នាយកមជ្ឈមណ្ឌលសន្តិសុខ និងស្រាវ ជ្រាវអន្តរជាតិ មកពីសាកលវិទ្យាល័យ ជូឡាឡុងកនបានបញ្ជាក់ថា «ហេតុ ការណ៍ខាងលើបានផ្តល់ផលប្រយោជន៍ជាច្រើនដល់រដ្ឋាភិបាលយោធាថៃ»។ ការ បញ្ជូនលោកស្រី យីងឡាក់ ទៅដាក់គុក គឺមិនមែនជារឿងងាយស្រួល ឬជាដំណោះ ស្រាយនយោបាយល្អឡើយសម្រាប់សង្គមថៃ៕ ម៉ែវ សាធី


ចែករំលែក៖