ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃទឹកស្អាតនៅក្រុងដូនកែវ ខេត្តតាកែវ ១ម៉ែត្រគូបថ្លៃ៣.០០០រៀល

ចែករំលែក៖

ខេត្តតាកែវ៖ នៅពេលដែលតម្លៃទឹកស្អាតនៅបណ្ដាខេត្តមួយចំនួនមានតម្លៃទាប ជាពិសេសរាជធានីភ្នំពេញមានតម្លៃប្រមាណតែ៨រយរៀល……

ក្នុងមួយម៉ែត្រគូប ស្រាប់តែតម្លៃទឹកស្អាតនៅក្នុងខេត្តតាកែវមានតម្លៃយ៉ាងខ្ពស់ ពោលគឺតម្លៃចាប់ពី ១.៧៥០រៀលដល់៣.០០០រៀលក្នុងមួយ ម៉ែត្រគូប ។

យោងតាមរបាយការណ៍របស់ការិយាល័យទឹកស្អាតនៃមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តតាកែវបានបង្ហាញថា នៅក្នុង ខេត្តតាកែវមានស្ថានីយផ្គត់ផ្គង់ទឹកស្អាត ឯកជនចំនួន១៨ដែលអាចផលឹតទឹកស្អាតបានជាង២៩ម៉ឺនម៉ែត្រូគូប និងបានចែក ចាយលក់ឲ្យប្រជាពលរដ្ឋចំនួនជាង២៣ ម៉ឺនម៉ែត្រគូប ។

ប្រជាពលរដ្ឋរស់នៅក្រុងដូនកែវបាន និយាយថា ប៉ុន្មានថ្ងៃមុនពួកគាត់ឮសម្តេចតេជោស្រែកបញ្ហារឿងទឹកឡើងថ្លៃ ហើយ បានបញ្ជាទៅខាងរដ្ឋាករទឹកស្វយ័តពិនិត្យរឿងទឹកឡើងវិញបានឲ្យសងលុយមកពល រដ្ឋវិញនូវការយកលុយលើកតម្លៃ។ កត្តានេះហើយធ្វើឲ្យពួកគាត់សប្បាយចិត្តណាស់ នៅពេលឮរបៀបនេះ ប៉ុន្តែហេតុអីនៅខេត្តតាកែវតម្លៃទឹកមិនព្រមចុះតម្លៃទឹកនៅតម្កល់ ថ្លៃ១.៨០០រៀលដដែល។ តាមដឹងនៅខេត្ត ផ្សេងៗនៅភ្នំពេញបានចុះតម្លៃទឹកហើយនៅតែ ខេត្តតាកែវទេដែលមិនព្រមចុះសោះ។

ចំណែកឯតម្លៃលក់ក្នុង១ម៉ែត្រគូបតម្លៃពី១.៧៥០រៀលទៅ៣.០០០រៀល។ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តតាកែវបានថ្លែងថា តម្លៃទឹក ខ្ពស់នេះគឺមិនមែនភាគីក្រុមហ៊ុនយកតាមតែអំពើចឹត្តនោះទេគឺមានការយល់ព្រមឲ្យយកពីក្រសួងឧស្សាកម្ម និងសិប្បកម្ម។

មូលហេតុដែលក្រសួងឲ្យយកតម្លៃ ខ្ពស់បែបនេះមកពីក្រុមហ៊ុនបានចំណាយទុនច្រើនលើការជីកស្រះតបណ្ដាញទុយយោទឹក ថ្លៃអគ្គិសនី។ រីឯការប្រើប្រាស់របស់ បងប្អូនប្រជាពលរដ្ឋនៅជនបទប្រើតិចតួចបំផុត ពោលគឺក្នុងមួយខែពួកគាត់ប្រើអស់២ទៅ៣ម៉ែត្រគូបឬបើប្រើច្រើនអស់តែ៥ទៅម៉ែត្រគូបតែប៉ុណ្ណោះ ។

ការចរចាលើតម្លៃទឹកនេះក្រសួងនឹង ពិភាក្សាជាមួយក្រុមហ៊ុនក្នុងរយៈពេល៥ឆ្នាំម្ដង។ លោកប្រធានមន្ទីរសិប្បកម្ម និង ឧស្សាហកម្មខេត្តតាកែវក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍មកមន្ទីរសិប្បកម្មនិងឧស្សាហកម្មប្រសិនបើបងប្អូន សង្កេតឃើញថានាឡិកាស្ទង់បានដើរលឿនខុសប្រក្រតីដែលនាំឲ្យការប្រើប្រាស់ទឹក របស់បងប្អូនមានការកើនឡើងខ្ពស់នោះ មន្រ្តីមន្ទីរនិងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកចុះពិនិត្យនាឡិកាស្ទង់ជូនបងប្អូនភ្លាមៗតែម្ដង ៕ ហេង សូរិយា


ចែករំលែក៖