ខេត្តប៉ៃលិន៖ បុរសម្នាក់បានឈ្លោះ ប្រកែកគ្នាជាមួយប្រពន្ធរួចជិះម៉ូតូទៅចម្ការ ដំឡូងរួចហើយក៏បាញ់សម្លាប់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើភ្នំស្រង់មាន ជ័យ ក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីអាជីវករលក់ដូរនៅ ផ្សារប៉ាហ៊ីបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួស ចំសៀតផ្កាខាងស្តាំធ្លុះទៅខាងឆ្វេង។ រីឯ ប្រពន្ធឈ្មោះ យ៉ក អាយុ២៩ឆ្នាំ ជាអាជីវ ករលក់ខោអាវនៅក្នុងផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះទាស់ទែងជាមួយប្រពន្ធអស់រយ:ពេលជាច្រើនថ្ងៃមកហើយ។ លុះមកដល់ថ្ងៃកើតហេតុរូបគេបានឌុប ប្រពន្ធទៅលក់ដូរនៅផ្សារដូចសព្វមួយដងដោយមិននិយាយរកប្រពន្ធនោះទេ ហើយ ពេលត្រឡប់ទៅផ្ទះវិញក៏ទាញម៉ូតូជិះទៅ ចម្ការដំឡូងរួចទូរស័ព្ទប្រាប់ប្រពន្ធថា រូបគេលែងចង់ជួបមុខប្រពន្ធកូនទៀតហើយ ។
បន្ទាប់មកដោយមានការសង្ស័យព្រោះ ចាំបាត់ៗមិនឃើញប្តីត្រឡប់មកហូបបាយ នៅផ្ទះវិញរហូតដល់ម៉ោង១រសៀលទើប ប្រពន្ធនាំគ្នាចេញទៅរកមើលឯចម្ការមិនឃើញក៏នាំគ្នាដើររកលើភ្នំទើបឃើញជន រងគ្រោះដេកស្លាប់នៅទីនោះតែម្តងដោយមានស្នាមរបួសនៅលើក្បាលត្រង់សៀតផ្កាស្តាំធ្លុះទៅខាងឆ្វេងក៏ដឹកយកមកផ្ទះ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេល ពិនិត្យសាកសពរួចកម្លាំងជំនាញនគរបាលខេត្តប៉ៃលិនបានឃើញថា ក្បាលជនរងគ្រោះត្រង់ផ្នែកជើងសក់ខាងស្ដាំធ្លុះទៅខាងឆ្វេងដោយមានស្នាមប្រហោងចូលប្រមាណ មួយហ៊ុនដែលរងរបួសដោយវត្ថុរឹង ៕ ស សារ៉េត