ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្សិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះជម្រើសជាតិក្រិក ២ទល់នឹង១។
ការប្រកួតធ្វើឡើងនៅក្នុងទឹកដីរបស់ក្រិក ដោយតង់ទីមួយ ពុំមានក្រុមណាស៊ុតបញ្ចូលទីបានឡើយ។ កីឡាករ Vertonghen ខ្សែការពារមកពីក្រុម Tottenham Hotspur រកបានមួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខបានមួយគ្រាប់មុននៅនាទីទី៧០។ កីឡាករ Gonçalves Rodrigues របស់ម្ចាស់ផ្ទះក្រិកបានតាមស្មើវិញនៅនាទីទី៧៣។
ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Lukaku បានតែតឲ្យប៊ែលហ្សិកនាំមុខសារជាថ្មី ក៏ដូចជាគ្រាប់ជ័យជម្នះសម្រាប់ការប្រកួតនេះផងដែរ។
ជ័យជម្នះនេះធ្វើឲ្យប៊ែលហ្សិកមាន២២ពិន្ទុនាំមុខក្រុមលេខ២ ចំនួន៨ពិន្ទុខណៈនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះនៃ ការប្រកួតជម្រុះក្នុងពូល H។