ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងមានគម្រោងផលិតអាវុធគ្រោះថ្នាក់ដូចគ្រាប់បែកបរមាណូហីត្រូសែន

ចែករំលែក៖

ការសាកល្បងគ្រាប់បែកបរមាណូ កាលពីថ្ងៃទី៣ ខែកញ្ញា របស់កូរ៉េខាងជើង បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចកូរ៉េខាងប្រើប្រាស់គ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិក (Electromagnetic pulse) (EMP) សម្រាប់វាយប្រហារទៅលើគោលដៅនានា។

ក្រោយការសាកល្បងបរមាណូហីត្រូស៊ែន កូរ៉េខាងជើង បានធ្វើឲ្យអាមេរិកអង្គុយមិនស្ងៀម ពេលគិតដល់លទ្ធភាព ក៏ដូចជាវិធីសាស្ត្រវាយប្រហារ ដោយជីពចរអេឡិចត្រូម៉ាញេទិក(EMP)។ គ្រាប់បែកហីត្រូសែនអាចបំផ្ទុះនៅលើកម្ពស់ខ្ពស់ពីដី បង្កើតទៅជាការវាយប្រហារដោយ EMP ដ៏មានគ្រោះថ្នាក់បំផុត។

កន្លងមកក្រុមអ្នកកទេសធ្លាប់បានរំលឹកពីអាវុធ ក៏គ្រោះថ្នាក់ខាងលើរបស់កូរ៉េខាងជើង ហើយក្តីបារម្ភកាន់តែខ្លាំងក្រោយពេលដែលកូរ៉េខាងជើង លើកឡើងពីប្រភេទគ្រាប់បែកដែលគ្រោះថ្នាក់ជាងគ្រាប់បែកបរមាណូហីត្រូសែនទៅទៀត។

គ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិក (EMP) ជាគ្រាប់បែកដែលមានគោលដៅបំផ្លាញរាល់ ឧបករណ៍អេឡិចត្រូនិច ឧប្បករណ៍ ប្រើប្រាស់អគ្គីសនីយ។ គ្រាប់បែកនោះអាចបំផ្លាញ បណ្តាញបណ្តាញអគ្គីសនីនៅទីបញ្ជាការរបស់សត្រូវ និងទីតាំងសំខាន់ៗជាច្រើនទៀត។

ដោយសារតែសម្ភារប្រើប្រាស់នាពេលបច្ចុប្បន្ន ពឹងផ្អែកទាំងស្រុកទៅលើថាមពលអគ្គីសនីយ។ ដូច្នេះការវាយប្រហារដោយគ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិកនឹងបំផ្លាញប្រព័ន្ធអគ្គិសនីយរលកធាតុអាកាស(សេវា) ចរាចរណ៍បណ្តាញចែកចាយជាដើមត្រូវបំផ្លាញទាំងស្រុង៕ ម៉ែវ សាធី


ចែករំលែក៖