ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទប់ពីភាគីទាំងពីរបានកើតជាជម្លោះវាយគ្នាទៅវិញទៅមក ព្រោះតែការជេបញ្ចោគ្នាគ្មានការយោគយល់រវាងអ្នកជិតខាងគ្នា។
ហេតុការណ៍នេះកើតឡើងនម៉ោង១៦និ១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ភាគីទំនាស់ម្ខាងមានគ្នា៣នាក់ និងម្ខាងទៀតមានគ្នា២នាក់ដោយទី១ ឈ្មោះជា ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ២ ឈ្មោះ ចិន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៣ឈ្មោះ សុង នាថ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកភាគីទី២ មានគ្នា២នាក់១ ឈ្មោះ ឈួន សុធា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង២ឈ្មោះ ឃួន ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមសំដីលោក ជា ជុំ បានឲ្យដឹងថា មុនកើតហេតុក្រុមក្រួសារគាត់បានជួបជុំបងប្អូនផឹកស៊ីថ្ងៃសែនក្បាលទឹក(សែនចិន)ក្រោយមកគាត់បានដើរទៅបត់ជើងតូចខាងក្រោយផ្ទះ ខណៈដើរមកវិញបានជួបជាមួយឈ្មោះ ឈួន សុធា ប៉ុន្តែនៅម្ខាងផ្លូវម្នាក់ពេលនោះឈ្មោះ ឈួន សុធា បានស្រែកសួរថា «ហែងមើលមុខអីហ៎» គ្រាន់តែប៉ុននឹង ក៏ក្លាយជាទំនាសម្តីទៅវិញទៅមក និងឈានដល់កើតហិង្សាវាយគ្នាទៅវិញ ទៅមកតែម្តងភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅនាំខ្លួនយកមកសាកសួរនៅអធិការខណ្ឌតែម្តង។
ដោយឡែកលោក ឈួន សុធា (ភាគីទី២)បាននិយាយថា មុនពេលកើតហេតុដោយសារតែឈ្មោះ ជា ជុំ បានសំឡឹងមុខគាត់មិនដាក់សោះដោយធ្វើមុខដឺដងដាក់គាត់ ទើបគាត់ស្រែកឲ្យថា «ហែងមើលមុខអីហ៎» ស្រាប់តែឈ្មោះ ជា ជុំ និងបានជេរបញ្ចោគាត់ ក៏ក្លាយជាហិង្សាវាយគ្នាទៅវិញទៅមកតែម្តង។
គួររំលឹកថា កន្លងមកគ្រួសារទាំង២ធ្លាប់មានទំនាស់ និងគ្នាម្តងហើយ ប៉ុន្តែគ្រាន់តែជេបញ្ចោគ្នាទើបតែរសៀលនេះ ប៉ះគ្នាម្តងទៀតក្លាយជាហិង្សាតែម្តង ប៉ុន្តែមិនមានរបួសស្នាមធំដុំនោះទេ។
បច្ចុប្បន្នភាគីទាំងសងខាងមិនព្រមសម្របសម្រួលគ្នាឡើយ ដោយអាងខ្នង និងយកឈ្លះរៀងៗខ្លួនតែម្តង។ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនភាគីទាំងពីជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយតាមនីតិវិធី៕ តុង សីហា