សារព័ត៌មានរ៉យទ័របានផ្សាយថា ធន ធានធម្មជាតិ រ៉ែមាននៅក្រោមដីកូរ៉េខាង ជើង មានច្រើនជាងកូរ៉េខាងត្បូង រហូត ដល់ទៅ១៤ដង ដែលជាធនធានដ៏សំខាន់សម្រាប់កូរ៉េខាងជើងក្លាយទៅជាប្រទេសអ្នកមានក្នុងតំបន់ ក្រោយពេលប្រទេស នេះបញ្ចប់វិវាទ។
កាលពីពេលកន្លងមកថ្មីៗ ក្រុមហ៊ុន ធនធានរ៉ែធម្មជាតិ កូរ៉េខាងត្បូង(Kores)បានចេញរបាយការណ៍ផ្ញើទៅកាន់សភា ប្រទេសនេះស្តីពីតម្លៃ នៃធនធានធម្មជាតិ ដែលមិនទាន់ខួងយកមកប្រើប្រាស់របស់កូរ៉េខាងជើង គិតជាទឹកប្រាក់ មានរហូតដល់២.៧៩០ពាន់លានដុល្លារអាមេរិក។
ចំនួនធនធានធម្មជាតិខាងលើ គឺមាន ច្រើនជាងកូរ៉េខាងត្បូង ដល់ទៅ១៤ដង។ សារព័ត៌មានយុនហាប់នៅថ្ងៃទី១ ខែតុលា បានផ្សាយថា កន្លងមកកូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន បរទេសចំនួន៣៨ក្រុមហ៊ុន ដើម្បីខួងយក ធនធានធម្មជាតិ ដូចជា មាស ប្រាក់ និងធ្យូងថ្មជាដើម។ ក្នុងចំណោមក្រុមហ៊ុន បរទេស ទាំង៣៨ មានក្រុមហ៊ុនចិនដល់ទៅ៣៣ក្រុមហ៊ុន។
ចំណែកក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបានហាមប្រាមសហការជាមួយកូរ៉េខាងជើង តាំងពីឆ្នាំ២០១០ ដើម្បីជាការប្រឆាំង នឹងទីក្រុងព្យុងយ៉ាងដែលបានបាញ់មីស៊ីល បុកពន្លិចនាវាយាមល្បាតកូរ៉េខាងត្បូង Cheonan បណ្តាលឲ្យនាវិក៤៦នាក់ ស្លាប់។
នៅមុនហេតុការណ៍ខាងលើកើតឡើង ក្រុមហ៊ុនកូរ៉េខាងត្បូងបានវិនិយោគទឹកប្រាក់៤២លានដុល្លារ ក្នុងការខួងយក រ៉ែធម្មជាតិ ។ក្រោយមកក្រុមហ៊នកូរ៉េ ខាងត្បូង ទាំងអស់ត្រូវផ្អាក។ កាលពីខែ សីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តដាក់ ទណ្ឌកម្ម ហាមកូរ៉េខាងជើង នាំចេញនូវធន ធានរ៉ែធម្មជាតិ ជាច្រើនប្រភេទក្រោយពី ប្រទេសនេះសាកល្បងកាំជ្រួចមីស៊ីល និង គ្រាប់បែកបរមាណូ។
ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែបខាងលើ បានជួយឲ្យកូរ៉េខាងជើង បាន សម្រេចគោលដៅនៅក្នុងកម្មវិធីផលិតកាំជ្រួចមីស៊ីលនិង បរមាណូ ដើម្បីការពារ បូរណភាពទឹកដីរបស់ខ្លួន៕ ម៉ែវ សាធី