ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្តរងការបាញ់ប្រហារបណ្តាលឲ្យស្លាប់និងរបួស៥នាក់

ចែករំលែក៖

ការវាយប្រហារភេរវកម្ម មិនសូវកើត មាននៅអាមេរិកនោះឡើយ ប៉ុន្តែការបាញ់ប្រហារតែងតែកើតឡើងជាញឹកញាប់ ដោយសារតែការគ្រប់គ្រង អាវុធមិនបាន ល្អ ទុកឲ្យពលរដ្ឋ ប្រើប្រាស់អាវុធដោយ សេរី ។ នៅក្នុងរដ្ឋបាលលោកអូបាម៉ា បានខិតខំចេញច្បាប់គ្រប់គ្រងអាវុធ តែ មិនបានសម្រេចដោយសារតែ មានការ ប្រឆាំងពី គណបក្សសាធារណរដ្ឋ ។

ជាក់ស្តែងការបាញ់ប្រហារគ្នានៅរដ្ឋ Kansas បណ្តាលឲ្យមនុស្ស៣នាក់ បាន បាត់បង់ជីវិត និង២នាក់ទៀតរងរបួស កាលពីថ្ងៃទី១ ខែតុលា កន្លងមក នេះនៅ ក្នុងតំបន់ Lawrence នៃរដ្ឋ Kansas សហ រដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីតកាសែតមួយ មន្ត្រី ប៉ូលិសបានអះអាងថា ក្រោយទទួលបានព័ត៌មានពីការផ្ទុះអំពើហិង្សាដោយការប្រើប្រាស់អាវុធ ដាក់គ្នាបានកើតឡើងនៅ វេលាម៉ោង ប្រមាណជា១និង៣៩នាទី ព្រឹករួចមកក្រុមប៉ូលិស បានធ្វើដំណើរ ទៅដល់តំបន់ ដែលគេហៅថា តំបន់ទី១១ និងផ្លូវ Massachusetts streetនោះភ្លាម។

ការបញ្ជាក់បន្ថែមថា នៅពេលទៅដល់កន្លែងកើតហេតុប៉ូលិសបាន ប្រទះឃើញ មនុស្សជាច្រើន ប៉ុន្តែក្នុងនោះមានមនុស្ស៥នាក់ត្រូវបានរងគ្រាប់កាំភ្លើងរួចទៅហើយ ហើយមក ទល់ពេលនេះគេនៅបន្តស៊ើប រកចាប់ខ្លួន ជនសង្ស័យដែលបានបាញ់ ប្រហារគ្នាលើកនេះ នៅឡើយ។

កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ មានមនុស្សស្រីម្នាក់ ត្រូវបានគេបាញ់ សម្លាប់ និង៧នាក់ទៀតរងរបួស នៅក្នុង ហេតុការណ៍បាញ់ប្រហារ នៅឯវិហារ សាសនា ក្នុងរដ្ឋ Tennessee កាលពីថ្ងៃ អាទិត្យមុន ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ស្ថិតនៅក្នុង ចំណោមអ្នករងរបួសទាំង ៧នាក់ផងដែរ នេះបើយោងតាមការអះអាង របស់មន្ត្រី អជ្ញាធរ ហើយពួកគេត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយកើត ហេតុដោយ ភាគច្រើនសុទ្ធតែអ្នកមានវ័យ ចាស់ ។

គេនៅមិនទាន់ដឹងថា មានមនុស្ស ប៉ុន្មាននាក់ ដែលស្ថិតនៅក្នុងវិហារ សាសនានេះ ក្នុងពេលកើតហេតុឡើយ ប៉ុន្តែក្រោយពេលបាញ់ប្រហាររួចមក តំបន់ នានានៅជុំវិញវិហារ ត្រូវបានបិទដោយ ក្រុមប៉ូលិស ចំណែកឯការស៊ើបអង្កេតរក មូលហេតុ កំពុងតែស្ថិតនៅក្នុង ដំណើរការ ហើយ ៕ ម៉ែវ សាធី


ចែករំលែក៖