ក្រោយពេលដែលរដ្ឋាភិបាលប្រទេសបង់ក្លាដែស មិនព្រមទទួលយកជនភៀសខ្លួនមីយ៉ាន់ម៉ា រាប់សិបមុឺននាក់ ដែលចូល ដល់ទឹកដីបង់ក្លាដែស ហើយប្រឈមនឹងការបណ្តេញចេញនោះពេលនេះ រដ្ឋាភិ បាល មីយ៉ាន់ម៉ាបានសម្រេចស្នើដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់ វិលត្រឡប់ មកស្រុកវិញ។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលអង្គការសង្គមស៊ីវិលបាន ចោទ ប្រកាន់ ទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ពីបទ ឧក្រិដ្ឋកម្ម សម្លាប់មនុស្សជាតិ ដោយមានជនជាតិរ៉ូហីុងយ៉ាជាច្រើននាក់បានស្លាប់ ផ្ទះសម្បែងរងការដុតបំផ្លា្ញញ បង្ខំឲ្យពួកគេត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។
ពាក់ព័ន្ធនឹងករណីខាងលើរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Abul Hassan Mahmood Ali បានលើកឡើងថា រដ្ឋាភិ បាល ប្រទេសមីយ៉ាន់ម៉ា បានស្នើសុំយក ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា រាប់សែននាក់ ដែលភៀសខ្លួនទៅប្រទេសបង់ក្លាដែស នោះវិលមកស្រុកកំណើតវិញ ខណៈភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមការងារ មួយដើម្បីបញ្ចប់បញ្ហានេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាកងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៧។
លោក Mahmood បានធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីបានជួបប្រជុំគ្នាមួយម៉ោងជាមួយលោក Kyaw Tint Swe ដែលជា រដ្ឋមន្រ្តី នៃការិយាល័យអ្នកផ្តល់យោបល់ រដ្ឋ ដែលបានមកដល់ទីក្រុងដាកា កាល ពីថ្ងៃអាទិត្យ ដើម្បី ពិភាក្សាអំពីវិបត្តិរបស់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅចំពេល មានសម្ពាធពីអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើក ឡើងថា “លោក Kyaw Tint Swe បាន បង្ហាញចំណាប់ អារម្មណ៍ក្នុងការ យកពួក គេត្រឡប់ទៅវិញ បន្ទាប់ពីបង្កើតក្រុមការងាររួមមួយ ដើម្បីកំណត់អត្តសញ្ញាណ ប្រជាជនរ៉ូហ៊ីងយ៉ា” ក្នុង នោះលោកបាន បន្ថែមថា លោកសង្ឃឹមថា កិច្ចព្រមព្រៀង ទ្វេភាគី ស្តីពីការធ្វើមាតុភូមិនិវត្តន៍នឹង ត្រូវ បានចុះហត្ថលេខាឆាប់ៗនេះ ៕ ម៉ែវ សាធី