ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកលក់ប្រព័ន្ធមីស៊ីលការពារTHAAD តម្លៃ១៥ពាន់លានដុល្លារឲ្យសាវឌីអារ៉ាប៊ី

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក បានអនុ ម័តគម្រោងលក់អាវុធការពារ គម្រិតខ្ពស់ THAAD ឲ្យប្រទេសសាវឌីអារ៉ាប៊ីដែល មានតម្លៃជាង១៥ពាន់លានដុល្លារ។

នៅក្នុងសេចក្តីប្រកាសជាផ្លូវការ មន្ទីរ បញ្ចកោណអាមេរិក បានបញ្ជាក់ផងដែរថា ការសម្រេចខាងលើ ជាការបើកផ្លូវ ដល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទិញកាំជ្រួចមីស៊ីលបន្ថែម២៦០ដើមទៀត និង ស្ថានីយបញ្ជា ការ ព្រមទាំងរ៉ាដាផងដែរ។

អង្គការសហប្រតិបត្តិការ សន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការលក់ប្រព័ន្ធមីស៊ីលខាងលើ គឺជាការជួយការពារសន្តិសុខ ដល់ប្រទេសសម្ពន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រ ដែលកំពុងតែរងការគំរាមកំហែងពីប្រទេសអីុរ៉ង់។

អីុរ៉ង់ មានកម្មវិធីកាំជ្រួចមីស៊ីល ធំជាង គេបំផុតនៅក្នុងតំបន់ ដោយចាត់ទុកថានោះជាវិធីសាស្ត្របង្ការ ចាំបាច់របស់ អាមេរិក និងសម្ពន្ធមិត្ត ផ្សេងទៀត ដូចជា អីុស្រាអែលជាដើម។ ប្រព័ន្ធមីស៊ីល THAAD មានសមត្ថភាពប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលពីសត្រូវបានយ៉ាងល្អបំផុត។

ទូរទស្សន៍ Al Arabiya របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីតបានផ្សាយថា ព្រះមហាក្សត្រប្រទេសនេះបានឯកភាពទិញប្រព័ន្ធ មីស៊ីល S-400របស់រុស្ស៊ីផងដែរ នៅពេលដែលព្រះអង្គបានបំពេញទស្សនកិច្ចទៅ កាន់ប្រទេសរុស្ស៊ី។

ការលក់អាវុធ របស់អាមេរិកទៅឲ្យ អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានត្រួតពិនិត្យតឹងតែងដោយសារតែ អារ៉ាប៊ីសាអ៊ូឌីតកំពុងតែ ដឹកនាំប្រទេសអារ៉ាប់ធ្វើសង្គ្រាមនៅក្នុង ប្រទេសយ៉េមែន។

ក្រុមហ៊ុនផលិតអាវុធ Lockheed Martin របស់អាមេរិកគឺជាអ្នកផលិតប្រព័ន្ធមីស៊ីលការពារ THAAD និងក្រុមហ៊ុន Raytheon ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដាក់ពង្រាយអាវុធការពារខាងលើ។

ជាមួយគ្នានេះដែរ អាមេរិកបានបញ្ជូនប្រព័ន្ធមីស៊ីលការពារ THAAD ទៅកាន់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៧នេះដើម្បីការពារ ប្រទេសសម្ពន្ធមិត្តមួយនេះ ប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង។ការដាក់ប្រព័ន្ធមីស៊ីលនោះធ្វើឲ្យទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន ៕ ម៉ែវ សាធី


ចែករំលែក៖