ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកត្រូវតែបង្ខំចិត្តទទួលស្គាល់ថាប្រទេសកូរ៉េខាងជើងជាប្រទេសមហាអំណាចបរមាណូ

ចែករំលែក៖

សារព័ត៌មាន South china morning post បានដកស្រង់សម្តីលោកស្រី Su Mi Terry អ្នកឯកទេសវិភាគ ស្តីអំពីតំបន់អាស៊ី ភាគខាងកើត ដែលធ្វើការនៅក្នុងអង្គការចារកិច្ចអាមេរិក CIA តាំងពីជំនាន់អតីត ប្រធានាធិបតី George W. Bush បាន បញ្ជាក់ថា អាមេរិក មិនមានជម្រើសណា មួយផ្សេងទៀតឡើយ ក្រៅពីទទួល ស្គាល់កូរ៉េខាងជើង ថាជាប្រទេសមហា អំណាចបរមាណូថ្មីមួយទៀតលើពិភព លោក។

លោកស្រី Su Mi Terry បញ្ជាក់ថា ចិនក៏នឹងបានឃើញប្រទេសជិតខាង កូរ៉េ ខាងត្បូង បំពាក់ បរមាណូ ឬ បំពាក់អាវុធ ទំនើបៗច្រើនជាងពេលបច្ចុប្បន្ន។ លោក ស្រីបន្តទៀតថា ការណ៍ដែលអាមេរិក ទទួលស្គាល់ កូរ៉េខាងជើង ជាប្រទេសមហា អំណាចបរមាណូនោះ គឺដើរទន្ទឹមគ្នានឹង វិធីសាស្ត្រយោធា យ៉ាងហោចណាស់ អាមេរិក ដាក់ប្រព័ន្ធការពារមីស៊ីលនៅលើទឹកដីកូរ៉េខាងត្បូងបន្ថែមទៀត បើទោះបី ចិនជំទាស់ក្តី។

តាមការបញ្ជាក់របស់លោកស្រី Su Mi Terry គោលនយោបាយអត់ធ្មត់ ដាក់គំនាប មិនមានន័យថា យើងអង្គុយស្ងៀមហើយ និយាយនោះឡើយ គឺត្រូវតែមានសកម្មភាពការពារមីស៊ីល មុនពេលកូរ៉េខាងជើងទទួលបានជោគជ័យទាំងស្រុង ក្នុងការផលិត ​ មីស៊ីលឆ្លងទ្វីបវាយប្រហារទឹកដីអាមេរិក ហើយដើម្បីអាចរារាំងបាន កូរ៉េខាងត្បូង ក៏ត្រូវមាន អាវុធបរមាណូនោះដែរ។

លោកស្រី Su Mi Terry បានបន្តទៀត ថា កូរ៉េខាងជើង នឹងមានសកម្មភាពឌឺដង តាមរយៈការសាកល្បងអាវុធ ដើម្បីសម្រេចកម្មវិធីបរមាណូរបស់ខ្លួន ។ បញ្ហានោះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រែក្លាយទៅជាបញ្ហាបុគ្គល រវាងមេដឹកនាំ ទាំងពីរ តាមរយៈសង្គ្រាមពាក្យសម្តី។

ជម្រើសយោធាទៅលើកូរ៉េខាងជើង គឺជារឿងមួយដ៏ស្មុគស្មាញពិបាកសម្រេចដោយកូរ៉េខាងជើង អាចវាយបកដោយ បរមាណូទៅលើកូរ៉េខាងត្បូង ឬជប៉ុន ក៏ ដូចជាអាមេរិក។ ជាទូទៅប្រទេសដែល មានកម្លាំងបរមាណូហើយនោះ មិនអាច នៅស្ងៀមពេលរងការវាយប្រហារ បង្ខំឲ្យ ឈានដល់ផ្លូវទាល់នោះឡើយ។

នៅពេលនេះ កូរ៉េខាងជើង មានអាវុធ ទំនើប ៗ ជាច្រើនក្នុងនោះមាននាវាមុជទឹកជាដើម។ ក្រោយកូរ៉េខាងជើង បាន សម្រេចមីស៊ីលឆ្លងទ្វីប ប្រទេសនេះនឹងបន្ត សាកល្បងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាល គ្រាប់បរមាណូចេញពីនាវាមុជទឹក ជៀស វាងការចាប់ពី ពីប្រព័ន្ធរា៉ដារបស់អាមេរិក។

កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ មាននាវាមុជទឹក នៅក្នុងកងនាវាចម្បាំង ច្រើនជាងប្រទេសកូរ៉េខាងត្បូង ហើយនាវា ក្រោមទឹកទំាងនោះ អាចបង្កគ្រោះថ្នាក់ជា ខ្លាំង នៅពេលដែលប្រដាប់ដោយមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក មានចុង បំពាក់ដោយនុយក្លេអ៊ែរ។

យោងទៅតាមអ្នកវិភាគកូរ៉េខាងត្បូង លោក Park Yong-han ជាអ្នកជំនាញ ផ្នែកយោធាមួយរូប ដែលធ្លាប់មានសម្ពន្ធ ភាព ជាមួយនឹងវិទ្យាស្ថានវិភាគការពារ ជាតិកូរ៉េ បានឲ្យដឹងថា កូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្ន មាននាវាមុជទឹករហូត ដល់ទៅ៨០គ្រឿង ចំណែកកូរ៉េខាងត្បូង មានត្រឹមតែ១៨គ្រឿងប៉ុណ្ណោះ។

ដោយសរសេរឲ្យកាសែតក្នុងតំបន់ JoongAng Daily លោក Park បានថ្លែងថា នាវាមុជទឹករបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដ៏ខ្លាំងបំផុត គឺនាវាមុជទឹក Sinpo មានទម្ងន់២ពាន់តោន ដែលអភិវឌ្ឍផលិតដោយវិស្វកម្មផ្ទុយបញ្ច្រាស នឹង នាវាមុជទឹកប្រភេទ Golf ផលិតដោយ រុស្ស៊ី។

នៅពេលនេះដែរ កូរ៉េខាងជើង កំពុង តែអភិវឌ្ឍអាវុធអគ្គិសនី ដោយអាវុធនេះ អាចបំផ្ទុះនៅលើអាកាស កាត់ផ្តាច់ វត្ថុទាំង ឡាយដែល ប្រើប្រាស់ដោយថាមពល អគ្គិសនី ។ក្រោយការ សាកល្បងគ្រាប់ បែកបរមាណូ កាលពីថ្ងៃទី៣ ខែកញ្ញា របស់កូរ៉េខាងជើង បានបង្ហាញក្តីបារម្ភ យ៉ាងខ្លាំង ខ្លាចកូរ៉េខាងប្រើប្រាស់គ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិក (Electromagnetic pulse) (EMP) សម្រាប់វាយ ប្រហារទៅលើគោលដៅនានា។

ក្រោយការសាកល្បងបរមាណូអុីត្រូហ្សែន កូរ៉េខាងជើង បានធ្វើឲ្យអាមេរិក អង្គុយមិនស្ងៀម ពេលគិតដល់លទ្ធភាព ក៏ដូចជាវិធីសាស្ត្រវាយប្រហារ ដោយជីព ចរ អេឡិចត្រូម៉ាញេទិក(EMP)។ គ្រាប់បែកអុីត្រូហ្សែនអាចបំផ្ទុះនៅលើកម្ពស់ខ្ពស់ពីដី បង្កើតទៅជាការវាយប្រហារដោយ EMP ដ៏មានគ្រោះថ្នាក់បំផុត។

កន្លងមកក្រុមអ្នកឯកទេសធ្លាប់បាន រំលឹកពីអាវុធ ដ៏គ្រោះថ្នាក់ខាងលើរបស់ កូរ៉េខាងជើង ហើយក្តីបារម្ភកាន់តែខ្លាំងក្រោយពេលដែលកូរ៉េខាងជើង លើកឡើងពីប្រភេទគ្រាប់បែកដែលគ្រោះថ្នាក់ជាងគ្រាប់បែកបរមាណូអុីត្រូហ្សែនទៅទៀត។

គ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិក (EMP) ជាគ្រាប់បែកដែលមានគោលដៅបំផ្លាញរាល់ ឧបករណ៍អេឡិចត្រូនិក ឧបករណ៍ ប្រើប្រាស់អគ្គិសនីយ។ គ្រាប់ បែកនោះអាចបំផ្លាញ បណ្តាញអគ្គិសនីនៅទីបញ្ជាការរបស់សត្រូវ និងទីតាំង សំខាន់ៗជាច្រើនទៀត។

ដោយសារតែសម្ភារប្រើប្រាស់នាពេលបច្ចុប្បន្ន ពឹងផ្អែកទាំងស្រុកទៅលើថាម ពលអគ្គិសនី ដូច្នេះការវាយប្រហារដោយគ្រាប់បែកជីពចរអេឡិចត្រូម៉ាញេទិកនឹង បំផ្លាញប្រព័ន្ធអគ្គិសនីយរលកធាតុអាកាស(សេវា) ចរាចរណ៍បណ្តាញចែកចាយជាដើមត្រូវបំផ្លាញទាំងស្រុង៕ ម៉ែវ សាធី


ចែករំលែក៖