ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនមុស្លិមកម្ពុជាចូលរួមអនាម័យបរិស្ថាន និងដាំកូនឈើ ដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យចេះការពារឈើនិងថែរក្សាបរិស្ថានស្អាតនៅខេត្ដត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកតបតាមការ ស្នេី សុំរបស់ក្រសួងបរិស្ថាននោះ នៅរសៀលថ្ងៃទី១៦ តុលា ២០១៧ ក្រុមសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានរៀបចំ កម្មវិធីWe- Clean បានបើកយុទ្ឋនាការអប់រំ និង អនុវត្តផ្ទាល់ ក្នុងការប្រមូលដុតសំរាមផ្លាស្ទិច ការសម្អាតអនាម័យវិហារឥស្លាមនិងបរិវេណជុំវិញ និងការដាំដេីមឈេី នៅបរិវេណវិហារឥស្លាមភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

តាមការបញ្ជាក់របស់កញ្ញា Saliha Othsman ប្រធានគម្រោង We-Clean បានលេីកឡេីងថា យុទ្ឋនាការប្រមូលដុតសម្រាមផ្លាស្ទិក និង ការគ្រប់គ្រងការប្រេីប្រាស់ផ្លាស្ទិកទិកជាកត្តាសំខាន់ដែលយុវជនយេីង ក៏ដូចជាប្រជាពលរដ្ឋជាទូទៅ ត្រូវសហការ ត្រូវយល់ដឹងពីញ្ហាប៉ះពាល់នានា ដែលបង្កពីកាកសំណល់សម្រាម ជាពិសេសសម្រាមផ្លាស្ទិកនេះតែម្តង ព្រោះវាជាសារធាតុដែលមិនងាយរលាយដល់ទៅរាប់រយឆ្នាំ។

កញ្ញាបានបន្តថា៖ ស្របនឹងយុទ្ឋនាការនេះ ក្រៅពីយេីងបានចូលរួមអប់រំយុវជនយេីងបានយល់ពីការគ្រប់គ្រង និងជំរុញកាត់បន្ថយការប្រេីប្រាស់លេីសកំណត់ដែលនាំអោយមានផលប៉ះពាល់ដល់បរិស្ថាន ក្រុមការងាររស្ម័គ្រចិត្តរបស់យេីងក៏បានយកចិត្តទុកដាក់ ក្នុងការបង្កេីតឡេីងនូវយុទ្ឋនាការផ្សេងៗជាច្រេីន ដេីម្បីការពារបរិស្ថាន ជាពិសេស ការដាំដេីមឈេីជាសកម្មភាពដែលយេីងខ្ញុំយល់ឃេីញថាមានសារៈសំខាន់ ក្នុងចំណោមសកម្មភាព We- Clean ជាច្រេីនទៀតដែលបាននិងកំពុងអនុវត្ត ដូចជាការបោសសំអាត និងរៃអង្គាសថវិការសម្រាប់បង់វិភាគទានដល់អ្នកដែលសម្អាតព្រះវិហារប្រចាំការ សាលារៀន ការសម្អាតបង្គន់សាធារណៈ និង តំបន់រមនីយដ្ឋានសាធារណៈផ្សេងៗ ការផ្តល់អណ្តូងទឹកស្អាត និង បង្គន់អនាម័យជាដេីម។

លោកស្រី ម៉ាណ ណាវី តំណាង លោកអូស្មាន ហាស្សាន់ ដែលអញ្ជេីញជាអធិបតីក្នុងយុទ្ឋនាការនេះ តំណាងលោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានលេីកឡេីងថា គម្រោងនេះ គឺជាការចូលរួមយ៉ាងច្រេីនពីយុវជនស្ម័គ្រចិត្តដេីម្បីបរិស្ថានស្អាតរបស់សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ក្រោមការសហការ និង រ៉ាប់រងគម្រោងរបស់ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលគម្រោងនេះ យេីងនឹងបន្តអនុវត្តអោយជាប់ជាប្រចាំទៅតាមមូលដ្ឋានទូទាំងប្រទេស ហេីយជាធម្មតា យេីងមានសាខាសម្ព័ន្ឋយុវជនមុស្លិមដែលនៅគ្រប់ខេត្ត ក្រុង ដែលពួកគាត់ រីករាយនិងសហការក្នុងដំណេីរការអនុវត្តគម្រោងមួយនេះ។

លោកស្រីបន្តថា ៖ កម្មវិធីនេះ គឺជាគោលបំណងដែលបំផុសយុវជនអោយគាត់មានឆន្ទៈ ចលនាចូលរួមសហការក្នុងការថែរក្សា ការពារបរិស្ថាន និង ជាការឆ្លុះបញ្ចាំងដល់ប្រជា ពលរដ្ឋគ្រប់ស្រទាប់អោយគាត់យល់ពីបរិស្ថានស្អាត រស់នៅស្អាត អនាម័យ ដេីម្បីសុខភាពរបស់ពួកគាត់ផង និងចូលរួមសហការនឹងរាជរដ្ឋាភិបាលដេីម្បីបរិស្ថានស្អាត៕ សំរិត


ចែករំលែក៖