ការព្រួយបារម្ភជុំវិញសកម្មភាពដាក់ ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ របស់ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ បានធ្វើឲ្យ តម្លៃប្រេងនៅលើពិភពលោក កើនឡើង នៅក្នុងសប្តាហ៍ថ្មីនេះ។
ពេលថ្មីៗនេះតម្លៃប្រេង Brent មាន ដល់ទៅ៥៧,៧៩ ដុល្លារក្នុងមួយបារ៉ែល គឺកើនឡើង ៦២សេន ស្មើ ១,១ភាគរយ បើប្រៀបធៀបនឹង សប្តាហ៍កន្លងមក។
ក្រុមអាជីវកម្មលើវិស័យប្រេងបានបង្ហាញពីក្តីបារម្ភទៅលើការដាក់ទណ្ឌកម្ម ថ្មីរបស់អាមេរិកទៅលើប្រទេសអីុរ៉ង់ គឺជាមូលហេតុជំរុញឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិប តីត្រាំ បានចោទប្រកាន់អីុរ៉ង់ថាជាអ្នកជួយដល់ក្រុមភេរវកម្ម ហើយអំពាវនាវឲ្យបង្កើនការដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលទីក្រុង តេអេរ៉ង់។ លោកត្រាំបានបញ្ជាក់ថា អីុរ៉ង់បានបំពានលើកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ស្តីពីការកាត់បន្ថយកម្មវិធី បរមាណូនឹងកាំជ្រួចមីស៊ីល ដើម្បីដោះដូរនិងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច
លោកត្រាំបានបញ្ជាក់ថា «ក្នុងករណី យើងមិនអាច ឈានដល់ដំណោះស្រាយ ពេលធ្វើការជាមួយសភា និងប្រទេស សម្ពន្ធមិត្ត កិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់នឹងត្រូវលុបចោល ។ ក្នុងនាមខ្ញុំជា ប្រធានាធិបតី ខ្ញុំអាចដកខ្លួនចេញពីកិច្ច ព្រមព្រៀងគ្រប់ពេលវេលា»។
តាមច្បាប់រាល់រយៈពេល៩០ថ្ងៃ ប្រធា នាធិបតីអាមេរិក ចាំបាច់ត្រូវតែបញ្ជាក់ទៅកាន់សភាថា តើអីុរ៉ង់ បានគោរពកិច្ចព្រម ព្រៀងដែរឬទេ ។ លោកត្រាំបានបញ្ជាក់ ពីរលើកមកហើយ។ សភាអាមេរិក មាន រយៈ៦០ថ្ងៃដើម្បីសម្រេចថាតើត្រូវដាក់ ទណ្ឌកម្មសេដ្ឋកិច្ចអីុរ៉ង់ដែរឬទេ។
ក្នុងរយៈពេលដាក់ទណ្ឌកម្មកន្លងមក ប្រេង១លានបារ៉ែលត្រូវបានកាត់បន្ថយនៅលើទីផ្សារ អន្តរជាតិជារៀងរាល់ថ្ងៃ។ បើអាមេរិកដាក់ទណ្ឌកម្មនោះ តម្លៃប្រេង លើពិភពលោក នឹងកើនឡើងសាជាថ្មី។ កន្លងមកប្រទេសជាសម្ពន្ធមិត្តរបស់អាមេ រិកនៅក្នុងតំបន់អឺរ៉ុប ក៏ បានព្រមានអាមេរិក ពីគម្រោងលុបកិច្ចព្រមព្រៀងបរមាណូ ផងដែរ។
បើសិនអាមេរិករបស់លោកដូណាល់ ត្រាំ ផ្លាស់ប្តូរជំហរ លែងចង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់តទៅទៀត និងត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ទៅលើអុីរ៉ង់ ផលវិបាក និងផលប៉ះ ពាល់មានច្រើនមិនថា វិស័យសេដ្ឋកិច្ច រូបភាពរបស់អាមេរិក ឬនយោបាយការ បរទេស អាមេរិកនោះទេ។ ទី១ទណ្ឌកម្មសាជាថ្មីណាមួយរបស់អាមេរិក នឹងប៉ះ ពាល់ដល់ក្រុមហ៊ុន មិនថារបស់ក្រុមហ៊ុន អាមេរិក អឺរ៉ុប ចិន រុស្ស៊ី ដែលទើបបាន ត្រលប់ទៅចាប់បោះទុនវិនិយោគ ធ្វើជំនួញ ជាមួយអុីរ៉ង់។
ទី២គឺពាក់ព័ន្ធនឹងរូបភាពរបស់អាមេរិកផ្ទាល់។ អំណឹះតទៅគេលែងអាចជឿទុក ចិត្តរដ្ឋបាលលោកដូណាល់ ត្រាំ ដោយសារ តែនយោបាយមិនប្រាកដប្រជា។ បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ នោះ វាផ្តល់គំរូអាក្រក់ដល់ ប្រទេសដទៃទៀត។ ឧទាហរណ៍ វានឹងធ្វើ ឲ្យកូរ៉េខាងជើងយកលេសថា គេមិនអាច ចរចាអ្វីបានជាមួយអាមេរិកនោះទេ។ គ្មាន ការចរចាការទូត គឺមានតែជម្រើសយោធា ប៉ុណ្ណោះ។
ត្រូវចាំថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ទោះបីជាមិនត្រឹមត្រូវល្អឥតខ្ចោះ ប៉ុន្តែវាបានជួយកាត់បន្ថយភាពតានតឹង និងបញ្ជៀសការប្រឈមមុខដាក់គ្នាផ្នែកយោធា។ ប្រាកដណាស់ថា អុីរ៉ង់ នៅតែមានសិទ្ធិបន្តការស្រាវជ្រាវបច្ចេកវិទ្យានុយក្លេអ៊ែរ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀង អុីរ៉ង់ យល់ព្រម ផ្អាកកម្មវិធីនុយក្លេអ៊ែរយោធា មិនចម្រើន សារធាតុអ៊ុយរ៉ានីញ៉ូម និងបើកផ្លូវឲ្យអ្នក ជំនាញរបស់ទីភ្នាក់ងារអន្តរជាតិ AIEA ចូលទៅត្រួតពិនិត្យ តាមដានជាទៀង ទាត់។ បើសិនគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ គេមិនអាចតាមដានដឹងសកម្មភាព របស់អុីរ៉ង់នៅក្នុងការចម្រើនកម្មវិធីនុយក្លេអ៊ែរនោះទេ។ បើសិនអុីរ៉ង់ត្រូវដាក់ឲ្យឯកោជាថ្មីគេបារម្ភថា អុីរ៉ង់នឹងអាចក្លាយជាមហាអំណាចនុយក្លេអ៊ែរដូចកូរ៉េខាងជើងមួយទៀត ហើយវារឹតតែគ្រោះថ្នាក់ បើសិនគេ មើលទៅលើឥទ្ធិពល និងការឈរជើង របស់យោធាអុីរ៉ង់ នៅក្នុងជម្លោះនៅតំបន់ដើមបូព៌ាសព្វថ្ងៃ។ គឺដើម្បីជៀសវាងកុំឲ្យមានវិបត្តិនុយក្លេអ៊ែរមួយទៀត នៅដើម បូព៌ានេះហើយ បានជាប្រទេសមហា អំណាចត្រូវការ ចង់បានកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអុីរ៉ង់៕ ម៉ែវ សាធី