ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំធ្វើឲ្យស្ថានភាពកាន់តែតានតឹង

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិក និងកូរ៉េ ខាងត្បូង នៅថ្ងៃទី១៦ខែតុលានេះបាន ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាទ្រង់ទ្រាយធំនៅតំបន់សមុទ្រ ស្ថិតក្នុងឧបទ្វីបកូរ៉េ ។ សមយុទ្ធនោះនឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងឡើងៗ។

សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានឈ្មោះថាយុទ្ធសាស្ត្រពិសេសទប់ទល់ ហេតុការណ៍នៅលើដែនសមុទ្រ (MCSOFEX)ធ្វើឡើងនៅតំបន់សមុទ្រភាគខាងកើតកូរ៉េខាងត្បូង។ការធ្វើសមយុទ្ធនោះ មានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan (CVN-76)និងនាវាចម្បាំងទំនើបពីរគ្រឿងទៀតរបស់ អាមេរិក។

កម្លាំងទាហានអាមេរិក នឹងធ្វើលំហាត់សមជាមួយនាវាចម្បាំងកូរ៉េខាងត្បូង ដែល មាននាវា Sejong the Great រួមទាំងយន្តហោះប្រឆាំងនាវាមុជទឹកP-3 Orion ផង ដែរ។ ក្រៅពីនេះភាគីកូរ៉េខាងត្បូង ក៏បាន បញ្ចូនយន្តហោះ ចម្បាំង F-15K,FA-18,A-10 រួមទាំងឧទ្ធម្ភាគចក្រវាយលុក AH-64E Apache ,Lynx , AW-159WildCat រួមទាំងសម្ភារយោធាជាច្រើនផ្សេង ទៀត។

អាមេរិកក៏បានបញ្ជូនយន្តហោះ មាន ប្រព័ន្ធរ៉ាដាវាយលុកគោលដៅ និងតាម ដាន JSTARS ដើម្បីតាមដានរាល់សកម្មភាពរបស់កម្លាំងទាហានកូរ៉េខាងជើង ។ នៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ក៏មាន កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់រវាង ទាហានអាមេរិកនឹងកូរ៉េខាងត្បូង ដើម្បី ធ្វើសកម្មភាពទាន់ពេលវេលា។ តាម គម្រោង សមយុទ្ធនឹងត្រូវបញ្ចប់នៅថ្ងៃ ទី១៦ ខែតុលានេះ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ហៅកាត់ (DPRK) បានធ្វើការរិះគន់ ទៅលើ ប្រទេសអូស្រ្តាលី ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅនឹងការយកលំនាំ តាម សហរដ្ឋអាមេរិក ដោយប្រឆាំងនឹងក្រុង ព្យុងយ៉ាង ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅ កាត់ (KCNA) បានដកស្រង់សម្តីពីអ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេស DPRK ដែលបានលើកឡើងថា អូស្រ្តាលី គឺ “បង្ហាញអំពីភាពគ្រោះថ្នាក់ ដែលបាន ឈានទៅរក ការចូលរួមក្នុងឆាកនយោ បាយ និងការបង្កហេតុដោយកម្លាំងយោធា របស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹង DPRK” ។

អ្នកនាំពាក្យបានបញ្ជាក់ថា “រដ្ឋមន្ត្រី ក្រសួងការបរទេសអូស្ត្រាលី (លោកស្រី Julie Bishop) បានបង្ហាញអំពីជំហរ របស់គាត់ ដោយធ្វើការគាំទ្រ ដល់សហ រដ្ឋអាមេរិក ក្នុងការសម្រេច ទៅលើជម្រើស នានា ក្នុងនោះរាប់ទាំងការប្រើប្រាស់ កម្លាំងយោធាដាក់ DPRK ដែលបានលើក ឡើងកាលពីថ្ងៃទី១១ ខែតុលា ដោយ ថ្កោលទោស ទៅលើ DPRK ក្នុងអំឡុង ពេល ដែលលោកស្រីបាន បំពេញទស្សន កិច្ចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង”៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖