ភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៧ នៃការប្រកួតដណ្តើមជើងឯក TV5 Knock Out Series By K.Cement ទម្ងន់ ៦៥ គីឡូក្រាម កីឡាករ វុត្ថា ប៊ុនឃាង ក្លិបអង្គរធំគុនខ្មែរ និងកីឡាករ សៅ វណ្ណា មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅឈ្នះកៅអីជុំទី២ ក្រោយពួកគេទាំង២នាក់ វាយឈ្នះដៃគូប្រកួត កាលពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ នៅសង្វៀនប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខព្រែកកំពស ។
កីឡាករ វុត្ថា ប៊ុនឃាង មកពីក្លិបអង្គរធំគុនខ្មែរបានវាយឈ្នះកីឡាករ នួន រ៉ាថេប មកពីក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង បោះបង់ការប្រកួត ខណៈដែល កីឡាករ សៅ វណ្ណា អ្នកប្រដាល់មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ វាយឈ្នះ កីឡាករ ណាម ម៉ូរិន មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ ក្នុងការប្រកួតជម្រុះជុំទី១ ។
ការចាញ់ របស់កីឡាករ នួន រ៉ាថេបដោយសារតែ សភាពវង្វេងស្មារតី របស់គេក្រោយរងនូវស្នៀតកណ្តាប់ដៃ វុត្ថា ប៊ុនឃាង ចំចង្កា បើទោះបីលោក តឹក ឡៃ អាជ្ញាកណ្តាលរាប់ចំនួន៨ក្នុងទឹកទី២នោះ ។ លោក តឹក ឡៃ ថា លក្ខណៈបែបនេះ គឺ រ៉ាថេប នៅមិនទាន់ដឹងស្មារតីច្បាស់ទេ មានន័យថា រាថេបបានសន្លប់ឈរ ។ ដូច្នេះ រ៉ាថេប ត្រូវចាក់ចេញចេញពីកម្មវិធី ប្រកួតដណ្តើមជើងឯក TV5 Kno ck Out By K.Cementវគ្គជម្រុះជុំទី១ រី ឯ វុត្ថា ប៊ុនឃាង ត្រូវ បន្តទៅជុំទី២។
គួរបញ្ជាក់ថា ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា ៣ ដំណាក់កាល ដោយក្នុងចំណោម៣២នាក់ ក្នុងដំណាក់ទី១ ចម្រាញ់ទុក១៦នាក់ ដំណាក់កាលទី២ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមឋានៈជាជើងឯក TV5 Knock Out Series By K.Cement ទម្ងន់ ៦៥ គីឡូក្រាម ៕ សារីម