ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង សហការគ្នា ចុះបង្រ្កាបករណីជនសងករណីប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្ទឹងលើ ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បើកតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងថា ជនសង្ស័យទី១ ឈ្មោះ រឿន អែល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅឃុំកណ្តៀង ស្រុកកណ្ដៀង និងទី២ ឈ្មោះ ស្មាន សុះ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅឃុំ ស្រុកជាមួយគ្នា។
លោកវរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថបានបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជង្ស័យដកហូតវត្ថុតាងរួមមាន ឧបករណ៍ជាវត្ថុតាងមានដបជ័រគ្នានទឹក មានចោះដោតទុយយោជ័រ មានថង់ប្ល៉ាស្ទិក មានក្រដាស មានស្ករកៅស៊ូ នាឡិកាចំនួន១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 1750 ។
លោកបន្តទៀតថា ចំពោះជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនខាងលើ បានយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញសំណុំបែបបទបន្ថែម៕ ប៉ឹម ពិន