ព័ត៌មានទាន់ហេតុការណ៍៖

លោកមាស សារិន៖ ព្រឹត្តិការណ៍ WORLD KING CUPអត្តពលិកសីដក់ចង់បានត្រឹមមេដាយប្រាក់ និងមេដាយសំរឹទ្ធិ

ចែករំលែក៖

ភ្នំពេញ ៖ លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានថ្លែងថា សម្រាប់ការប្រកួតកីឡាសីដក់និងឈិនឡូន ក្នុងព្រឹត្តិការណ៍៍WORLD KING CUP ២០១៧នេះ លោកសង្ឃឹមថា អត្តពលិកសីដក់ និងឈិនឡូន កម្ពុជា មានមហិច្ចតា ត្រឹមមេដាយប្រាក់ និងសំរឹទ្ធិ នៅប្រទេសថៃខណៈដែលកម្ពុជាមិនទាន់មានសម្ភារបច្ចេកទេសនូវមាមកម្រិត ។

លោក មាស សារិន បានថ្លែងក្នុងសន្និទសារព័ត៌មានកន្លងទៅថា សហព័ន្ធកីឡាសីដក់កម្ពុជា និងបញ្ជូនអត្តពលិករបស់ខ្លួន៣០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសីដក់ និងឈិនឡូន ដណ្តើមពានរង្វាន់ WORLD KING CUP នៅប្រទេសថៃ ចាប់ពីថ្ងៃ ទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ខាងមុខ ។

លោក ប្រធានសហព័ន្ធបានអះអាងថា ព្រឹត្តិការណ៍ប្រកួតខាងលើ អត្តពលិកកម្ពុជា អាចដណ្តើមយកមេដាយពីព្រឹត្តិការណ៍នេះ យ៉ាងហោចណាស់ក៏បាន៣គ្រឿងត្រឡប់ មកជូនជាតិវិញដែរក្នុងចំណោមវិញ្ញាសាចំនួន២។ កម្ពុជារំពឹងថា អាចឈ្នះមេដាយ ត្រឹមតែមេដាយប្រាក់ និងមេដាយសំរឹទ្ធិប៉ុណ្ណោះ ។ ត្បិតសម្ភារកីឡានិងបច្ចេកទេសរបស់កីឡាករកីឡាការិនីសីដក់កម្ពុជា មិនទាន់មានគ្រប់គ្រាន់ដូចបណ្តាលប្រទេសសមាជិកដទៃទៀតឡើយ ។

លោកបានដាក់ការរំពឹងថា ក្នុងព្រឹត្តិការណ៍នេះអត្តពលិកសីដក់ និងឈិនលូនកម្ពុជាពិបាកឈានទៅដល់ការដណ្តើមយកមេដាយមាស ត្បិតប្រទេសថៃ ម៉ាឡេស៊ី ឥណ្តូនេស៊ី មីយ៉ាន់ម៉ា វៀតណាមសុទ្ធតែជាក្រុមខ្លាំង។

លោកបានបន្ថែមថា ដើម្បីឲ្យកម្ពុជាមានធនធានពោពេញដោយសមត្ថភាពអាច ប្រកួតប្រជែងជាមួយប្រទេសខ្លាំងៗទាំងនោះសហព័ន្ធបានធ្វើការស្នើរទៅកាន់ក្រសួងអប់រំយុវជន និងកីឡាដាក់បញ្ជូលប្រភេទកីឡានេះទៅក្នុងសាលារៀននៅក្នុងឆ្នាំ២០១៨ ដើម្បីជ្រើសរើសកីឡាករកីឡាការិនីល្អៗចេញពីសាលារៀនមកបណ្តុះបណ្តាលសម្រួចឆ្ពោះទៅប្រជែងមេដាយនៅពីការប្រកួតលក្ខណៈអន្តរជាតិ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ និង ឈិនលូនដណ្តើមពានរង្វាន់ WORLD KING CUP នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់១៦ ខែវិច្ឆកាឆ្នាំ២០១៧ មានអត្តពលិកចូលរួមជិត៣០ប្រទេសចូលរួមប្រកួតក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកចំនួន៣០នាក់ កីឡាការចំនួន២៤នាក់ គ្រូ៤នាក់ និងប្រតិភូដឹកនាំចំនួន២នាក់ ៕ សារីម


ចែករំលែក៖