ការផ្ញើសារទៅកាន់មេដឹកនាំកូរ៉េខាងជើងពីសំណាក់ប្រធានាធិបតីចិនស៊ី ជីនពីង គឺជារឿងមួយដ៏កម្រ និងសំខាន់បំផុតក្នុងពេលដែលប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ច នៅតំបន់អាស៊ី ហើយចិនក៏ជាប្រទេសមួយដែលមេដឹកនាំអាមេរិកត្រូវទស្សនកិច្ចនោះដែរ។
ខ្លឹមសារនៅក្នុងសារនោះ មិនត្រូវបានលាតត្រដាងឡើយ ប៉ុន្តែក្រុមអ្នកវិភាគបាន និយាយអាច ជាការព្រមានដល់កូរ៉េខាងជើង ខ្លាចប្រទេសនេះសាកល្បងកាំជ្រួចមីស៊ីលពេលលោក ត្រាំ ទស្សនកិច្ចធ្វើឲ្យស្ថានភាពកាន់តែតានតឹង ពេលនោះចិន ក៏មិនអាចការពារកូរ៉េខាងជើងបានទៀតដែរ។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ថា លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិនបានផ្ញើសារមួយច្បាប់ដល់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដែលជាការផ្ញើសារដ៏កម្រមួយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋក្រុងព្យុងយ៉ាងបានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ នៅក្នុងការទំនាក់ទំនងជាសាធារណៈ ជាលើកដំបូងរបស់គាត់ជាមួយប្រទេសជិតខាងរ ដែលចចេសអស់ជាច្រើនឆ្នាំមកនេះ ។
វាជាសញ្ញាបង្ហាញឲ្យមានកត់សម្គាល់មួយសម្រាប់ការវិវត្តន៍ជាធម្មតានៅក្នុងចំណងទំនាក់ទំនងរបស់ពួកគេ ដែលធ្លាប់មានរឿងរកាំរកូសនឹងគ្នា ដោយសារតែរឿងមហិច្ឆតានៃការបង្កើនអាវុធរបស់ក្រុងព្យុងយ៉ាង បើទោះបីជាដឹងថា ក្រុងប៉េកាំងជាដៃគូសម្ពន្ធមិត្តដ៏ល្អជាមួយគ្នាយូរអង្វែងពាក់ព័ន្ធ នឹងសេដ្ឋកិច្ចទៅវិញទៅមកក្តី ។
សាររបស់លោក ស៊ី ជីនពីង បានចុះកាលបរិច្ឆេទកាលពីថ្ងៃពុធ ត្រូវបានបញ្ជូនក្នុងការឆ្លើយតបទៅនឹងការអបអរសាទរ ក្រោយ ពីលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុនបានផ្ញើសារគាំទ្រ ដល់ការឡើងកាន់តំណែងក្នុងអណត្តិទី២ និងក្លាយជាមេបក្សដ៏មានឥទ្ធិពលបំផុតរបស់បក្សកម្មនុយនីស្តចិន៕ ម៉ែវ សាធី