ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង២ក្រុមដែល​​វាយតប​គ្នា នៅលើ​កោះ​ពេជ្រពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ត្រូវកម្លាំង​ទីបញ្ជាការ​ពារ A6 ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​ទីបញ្ជាការ​ពារ A6 (កោះ​ពេជ្រ)ដោយ​ទទួលបាន​បទបញ្ជា ក៏ដូចជា​ការការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​រាជធានី បានធ្វើការ​ឃាត់ខ្លួន​ក្រុមក្មេងទំនើង ២ក្រុម ដែល​​វាយតប​គ្នា ក្នុងពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅលើ​កោះ​ពេជ្រ នា​វេលា​ម៉ោង២០និង២០នាទី​យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមក្មេង​ទំនើង ដែល​បង្កហេតុ ក្នុងពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅលើ​កោះ​ពេជ្រ ដែល វា​យតប​គ្នា​ខាងលើនេះ ត្រូវ​កម្លាំង​បញ្ជា​ការពារA6ឃាត់ខ្លួន សរុប​ចំនួន២១នាក់(ប្រុស​សុទ្ធ) ក្នុងនោះ​រួមមាន ម៉ូតូ​ចំនួន១២គ្រឿង​ ។

បច្ចុប្បន្ន ករណីនេះ ត្រូវបាន​កម្លាំង​បញ្ជាការ កំពុង​ធ្វើ​កំណត់ហេតុ សាកសួរ​នៅ​ទីបញ្ជាការនិងអប់រំផងដែរ៕ ស រស្មី


ចែករំលែក៖