ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិពិសេស! ប្រធានាធិបតីអាមេរិកចាប់ផ្តើមទស្សនកិច្ចតំបន់អាស៊ី

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាល ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី នៅខែវិច្ឆិកា ឆ្នាំនេះ ។ សកម្មភាពការពារប្រធានាធិបតីអាមេរិក គឺជាអាទិភាពរបស់កម្លាំងពិសេសអាមេរិក។

រដ្ឋាភិបាលអាមេរិកបានបដិសេធប្រាប់ពីក្រុមការពារដើម្បីសុវត្ថិភាព ។ ប៉ុន្តែគេសម្លឹងមើល ក្រុមអង្គរក្សការពារ ប្រធានាធិបតីអាមេរិកមាននៅគ្រប់ទិសទី។ មិនតែប៉ុណ្ណោះក្រុមការពារ នឹងត្រូវការពារសមាជិកគ្រួសារ លោកត្រាំ ដល់ទៅ១៨នាក់ទៀត ។

ទាំងនោះហើយ បានធ្វើឲ្យក្រុមការពារគ្រួសារប្រធានាធិបតី ប្រឈមនឹងកង្វះថវិកា ហើយបានស្នើបន្ថែម ចំណាយ៦០លានដុល្លារទៀតដើម្បីការពារគ្រួសារដ៏ធំមួយនេះ។ នៅពេលប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចទៅក្រៅប្រទេស គឺក្រុមការពារដើរតាមមិនតិចជាង៥០០នាក់នោះឡើយ ។

ក្រុមអង្គរក្សស្រីការពារលោកត្រាំ នៅជប៉ុន៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ប៉ូលិសរាប់ពាន់នាក់បានដាក់ពង្រាយការពារ ប្រធានាធិបតីអាមេរិក ។ អ្វីដែលចាប់អារម្មណ៍ រដ្ឋាភិបាលទីក្រុងតូក្យូបានបង្កើតក្រុមពិសេសដែលមានអង្គរក្សស្រីសម្រាប់ការពារភរិយាមេដឹកនាំ និងកូនស្រីរបស់លោកត្រាំ ពេលទៅជប៉ុន ។ តាមគម្រោង លោកត្រាំ នឹងបំពេញទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុមអង្គរក្សស្រីជប៉ុនគឺបានពាក់អាវធំដូចទៅនឹងក្រុមអង្គរក្សការពាររបស់អាមេរិក ។ ស្នងការប៉ូលិសទីក្រុងតូក្យូបានឲ្យដឹងថា «យើងចង់បង្ហាញនូវរូបភាពសមស្របទៅនឹងដំណើរទស្សនកិច្ចនេះ»។

តាមគម្រោង លោកត្រាំ នឹងនៅប្រទេសជប៉ុនរយៈពេល២ថ្ងៃ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ។ ចំណែកកូនស្រី របស់លោកត្រាំ Ivanka នឹងចូលរួមវេទិកាអង្គការស្ត្រីភេទពិភពលោក ដែលធ្វើឡើងនៅ ថ្ងៃទី៣ ខែវិច្ឆិកា។

កម្លាំងការពារពិសេសរបស់ជប៉ុន បានបង្កើតឡើងនេះ ក៏ជាការត្រៀមលក្ខណៈនៅក្នុងការប្រកួតកីឡាអូឡាំពិច ២០២០ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន ។ កម្លាំងប៉ូលិសស្រី និងការពារក្រុមស្ត្រីភេទគេចផុតពីការគំរាមកំហែង ។

ក្រុមអង្គរក្សស្រីការពាររបស់ជប៉ុននឹងបន្លំខ្លួនជាមួយពលរដ្ឋស្លូតត្រង់ដើម្បីតាមដានសកម្មភាព និងការពារងាយស្រួល។ ពេលនេះ រដ្ឋាភិបាលទីក្រុងតូក្យូបានបង្កើតកម្លាំងប៉ូលិសស្រី រហូតដល់ទៅជាង១ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ។

ចំណែកនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក្រោយបញ្ចប់ទស្សនកិច្ចនៅជប៉ុន លោកនឹងបន្តទៅកាន់ប្រទេស កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន ដែលជាប្រទេសមានវិវាទ ជាច្រើនជាមួយអាមេរិក ចាប់តាំងពីលោកឌូទើរទេ ឡើងកាន់តំណែងប្រធានាធិបតី៕ ម៉ែវ សាធី


ចែករំលែក៖