ព័ត៌មានទាន់ហេតុការណ៍៖

វរនាវីឯកសុខ រស្មី ជំរុញឲ្យក្រុមម៉ូតូទឹកនិងទូកដឹកភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នក្នុងឱកាសបុណ្យអុំទូក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកង ទ័ពជើងទឹកនិងជាមេបញ្ជាការទីបញ្ជាការ ជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាន ចេញល្បាតនៅតាមគោលដៅ និងតាម តំបន់ឆ្នេរ ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាស បុណ្យអុំទូក៣ថ្ងៃ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ កងកម្លាំងទីបញ្ជាការជួរមុខ១២រូប និង អូប័រល្បឿនលឿន២គ្រឿង ដឹកនាំដោយ លោកវរនាវីឯក សុខ រស្មី មេបញ្ជាការកងនាវាអន្តរាគមន៍ទីបញ្ជាការជួរមុខបានដឹកនាំកម្លាំងចេញល្បាតនៅតាមបណ្តាគោលដៅដែលឈរជើងនិងតាមតំបន់ឆ្នេរដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពល រដ្ឋ អ្នកនេសាទ ភ្ញៀវទេសចរជាតិ-អន្តរ​ជាតិដែលមកកម្សាន្ត នៅក្នុងខេត្តព្រះ​សីហនុ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ។

ជាមួយគ្នានោះ លោក សុខ រស្មី បាន​ណែ​នាំដល់បងប្អូនក្រុមម៉ូតូទឹកនិងទូកដឹកអ្នកដំណើរទេសចរណ៍ទាំងអស់ឲ្យបង្កើន ការប្រុងប្រយ័ត្ន និងត្រូវពាក់អាវពោងសុវត្ថិភាពគ្រប់ៗគ្នាពេលចុះទូកចុះអូប័រ ៕ សហការី


ចែករំលែក៖