ភ្នំពេញ៖ ក្រសួងទេសចរណ៍បានអះ អាងថា គោលនយោបាយ China Ready ក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និង វិថី” របស់ប្រទេសចិន នឹងរួមចំណែក ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា កាន់តែរីក ចម្រើន អាចសម្រេចនូវផែនការទាក់ទាញភ្ញៀវទេសចរចិនបាន២លាននាក់នៅក្នុងឆ្នាំ២០២០ ខាងមុខ ។
ថ្លែងក្នុងពិធីបិទវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ទីផ្សារទេសចរណ៍ចិន និងការ ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិនសម្រាប់ទេសចរណ៍កម្ពុជា” កាលពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ បាន មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ China Ready ក្នុងបរិបទនៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងវិថី” នឹងបើកទ្វារឱ្យកាន់តែទូលាយថែមទៀតក្នុងការធ្វើសមាហរណកម្មវិស័យ ទេសចរណ៍កម្ពុជាក្នុងទេសចរណ៍ខែ្សសូត្រនិងក៏ដូចជាការពង្រឹងទំនាក់ទំនង រវាងប្រជាជននឹងប្រជាជនឱ្យកាន់តែរឹង មាំ បន្ថែមទៀត។ ទន្ទឹមនេះយុទ្ធសាស្ត្រ “ខ្សែក្រវាត់និងវិថី” នឹងបង្កើនថែមទៀតនូវការតភ្ជាប់ដែលជាការចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងច្រើន ។
លោករដ្ឋមន្រ្ដីបានប្រកាសគាំទ្រគោលនយោបាយយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និង វិថី” ព្រោះថា វាជានយោបាយឈ្នះ=ឈ្នះ របស់រដ្ឋាភិបាលចិនក្នុងការជំរុញការអភិ វឌ្ឍ សេដ្ឋកិច្ច ពហុជាតិនៅតាមវិថីសូត្រ តាមផ្លូវគោក និងវិថីសូត្រសមុទ្រ ។
លោកបានបន្តថា តាមរយៈយុទ្ធសាស្ត្រ នេះកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជា មួយចិននឹងកាន់តែជិតស្និទ្ធនិងរីកចម្រើន ហើយនោះគឺជាការចូលរួមដល់កិច្ចសហប្រតិបត្តិការ វប្បធម៌-ទេសចរណ៍ តាមរយៈ បណ្តោយខ្សែសូត្រ ដែលនឹងបង្កើនលំហូរ ភ្ញៀវទេសចរវិនិយោគិនរវាងកម្ពុជា-ចិននិង រវាងកម្ពុជាជាមួយប្រទេសក្នុងបណ្តាញផ្លូវសូត្រ អាស៊ី និងអឺរ៉ុប កាន់តែច្រើនថែម ទៀត ។
ជាមួយគ្នានេះផ្អែកលើទិដ្ឋភាពប្រជា សាស្ត្រប្រជាជននៅតាមបណ្តាញផ្លូវសូត្រ មានប្រមាណ៦៥ភាគរយនៃប្រជាជន ពិភពលោកគ្របដណ្តប់៦០ប្រទេសភ្ជាប់ អាស៊ី-អឺរ៉ុប ហើយ ប្រទេសទាំងនេះសុទ្ធ សឹងមានសក្តានុពលនិងធនធានវប្បធម៌ ប្រវត្តិសាស្ត្រដ៏សម្បូរបែបសម្រាប់ជំរុញ វិស័យទេសចរណ៍ពិភពលោក ។
លោក ស្យុងប៉ (Xiong Bo)ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថា គោលនយោបាយ China Ready និងយុទ្ធសាស្រ្ត “ខ្សែក្រវាត់ និងវិថី” របស់ចិននេះនឹងកាន់តែ ជំរុញលើកទឹកចិត្តថែមទៀតដល់ប្រជាជនអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើន ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា កិច្ច សហប្រតិបត្តិការក្នុងឧស្សាហកម្មទេស ចរគឺជាផែនការសំខាន់ ដែលថ្នាក់ដឹកនាំ ប្រទេសទាំង២បានដាក់ចេញនិងជំរុញឱ្យមានការរីកចម្រើន ។
លោកបានចាត់ទុកថា តាមរយៈវេទិកា ថ្នាក់ជាតិលើកទី២ស្តីពីទីផ្សារទេសចរណ៍ ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួល ភ្ញៀវទេសចរចិន ដែលបានក្លាយជាផែន ការគោលក្នុងការអនុវត្តឆ្ពោះទៅស្រូប យកភ្ញៀវទេសចរអន្តរជាតិបានជាង៧ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនបាន២ លាន នាក់ផងដែរ ៕ ហេង សូរិយា