ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាហ្វហ្គានីស្ថានជិត១ម៉ឺននាក់ស្លាប់ដោយសារជំងឺអាសន្នរោគជារៀងរាល់ឆ្នាំ

ចែករំលែក៖

អាហ្វហ្គានីស្ថានជាប្រទេសដែលប្រឈមនឹងសង្គ្រាម ជាច្រើនឆ្នាំកន្លងមក ពលរដ្ឋរស់នៅប្រឈមនឹងកង្វះគ្រប់យ៉ាង ក្នុងនោះមានវិស័យសុខាភិបាលជាដើម ធ្វើឲ្យពលរដ្ឋប្រទេសនេះជាច្រើនស្លាប់ ជារៀងរាល់ឆ្នាំក្រៅពីសង្គ្រាម ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កុមារអាហ្វហ្គានីស្ថានជាច្រើន មិនបានទទួលការមើលថែសុខាភិបាល ដោយសារតែសង្គ្រាម និងកង្វះស្បៀងអាហារ កុមារជាច្រើនបានស្លាប់ដោយសារតែជំងឺអាសន្នរោគ។

តាមរបាយការណ៍ជំងឺរាគរូស បានបន្តរីកសាយភាយ ដោយបានសម្លាប់កុមារជារៀងរាល់ថ្ងៃ អស់២៦នាក់ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលប្រទេសនេះមានអ្នកស្លាប់ សរុបកើនឡើងដល់៩.៥០០នាក់ហើយជារៀងរាល់ឆ្នាំ ។ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាយ៉ាងដូច្នេះ ។

នៅក្នុងសេចក្តីជូនដំណឹង បានអានឲ្យដឹងថា “អ្នកដែលស្លាប់ដោយសារជំងឺរាគរូស បច្ចុប្បន្ននេះ មានចំនួនសរុប៩.៥០០០នាក់ ដែលមានប្រមាណ១២ភាគរយ នៃអ្នកស្លាប់ចំនួន ៨០.០០០នាក់ ជាកុមារក្រោមអាយុ៥ឆ្នាំ ហើយបានកើតឡើង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន” ៕


ចែករំលែក៖