ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងដល់៨៩នាក់ ដោយព្យុះលេខ១២នៅវៀតណាម

ចែករំលែក៖

 

តាមតួលេខរបស់គណៈកម្មការជាតិ ស្វែងរកនិងជួយសង្គ្រោះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ទៅ៨៩នាក់ និង១៨នាក់បាត់ខ្លួន ។ ក្រៅពីនេះនៅមានពលរដ្ឋ១៧៤នាក់រងរបួស។

តាមរបាយការណ៍ថ្មីបំផុត របស់ការិយាល័យ គណៈកម្មការជាតិជួយសង្គ្រោះ និងស្វែងរកបានឲ្យដឹងថា គិតដល់ថ្ងៃទី៨ ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយសារតែព្យុះលេខ១២ កើនឡើងជាបន្តបន្ទាប់ ដោយពេលនេះ មានអ្នកស្លាប់ កើនឡើងដល់៨៩នាក់ ។

នៅពេលនេះ ខេត្តជាច្រើន មានពលរដ្ឋបាត់ខ្លួន ដូចជា ខេត្តKhanhHoa មាន៣៧នាក់ ខេត្ត Quang Nam 15នាក់ Quang Ngai 7នាក់…។ នៅក្នុងខេត្ត KhanhHoa គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ហើយក៏មានអ្នកស្លាប់ច្រើនជាងគេ និងមានផ្ទះជាង១ពាន់ខ្នង ត្រូវបាក់ស្រុតទាំងស្រុង និង ផ្ទះ៩៨.០០០ ត្រូវខ្យល់ប៉ឺងដំបូង។ លោក Le DucVinh អភិបាលខេត្ត KhanhHoa បានប៉ាន់ប្រមាណថា សរុបការខូចខាត មានរហូតដល់ទៅជាង៧០០០ ពាន់លានដុង ។

មជ្ឈណ្ឌុលព្យាករណ៍អាកាសធាតុមជ្ឈឹមបានប្រកាសថា នៅយប់ថ្ងៃទី៧ និងព្រឹកថ្ងៃទី៨ ខែវិច្ឆិកា កម្រិតទឹកនៅដងទន្លេ ទីក្រុង ThuaThien Hue បន្តកើនឡើង ។ ក្នុងរយៈពេល២៤ម៉ោង ខាងកម្រិតទឹកនៅតាមដងទន្លេនានានឹងកើនឡើងជាបន្តទៀត។

ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ អាងស្តុកទឹក និង បឹង នានាត្រូវទឹកជនលិច បង្កឲ្យមានទឹកជំនន់កើតឡើង៕ ម៉ែវ សាធី


ចែករំលែក៖