ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាញ់បង្ហោះផ្កាយរណប៤គ្រឿងដើម្បីតាមដានអាកាសធាតុ

ចែករំលែក៖

ដោយសារតែអាកាសធាតុប្រែប្រួល ខុសប្រក្រតីបណ្តាលឲ្យព្យុះភ្លៀងកើត ឡើងជាច្រើនដោយចៃដន្យ ធ្វើឲ្យចិនខាតបង់សេដ្ឋកិច្ចជាច្រើនក្នុងមួយឆ្នាំៗ។ ចំណុច ទាំងនោះហើយបានជាចិនបង្កើតផ្កាយ រណបតាមដានអាកាសធាតុចំនួន៤ទៀត ហើយគ្រោងបាញ់បង្ហោះក្នុងពេលឆាប់ៗខាងមុខ។ ការបម្រែបម្រួលអាកាសធាតុ ជាបញ្ហាប្រឈមមុខខ្លាំងជាងគេបំផុត នាពេលបច្ចុប្បន្ន ហើយប្រទេសជាច្រើន បានប្រឈមបញ្ហាអាកាសធាតុប្រែប្រួល ក្នុងនោះមានចិនជាដើម។

នៅក្នុងវិស័យអាកាសរបស់ចិន គឺ ទទួលបានជោគជ័យយ៉ាងខ្លាំងនាពេល កន្លងមក ដោយចិនមានស្ថានីយអវកាសផ្ទាល់ខ្លួន និងផ្កាយរណបជាច្រើន សម្រាប់ បម្រើទាំងវិស័យស៊ីវិល និងយោធា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះ ផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ថា សាជីវកម្មបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ អវកាសចិនហៅកាត់ (CASTC) បាន ប្រកាសឲ្យដឹងថា ចិនគ្រោងនឹងដាក់ បញ្ចូលផ្កាយរណប Fengyun-3 សម្រាប់ បម្រើដល់ផ្នែកឧតុនិយម លើសពី៤គ្រឿង ដើម្បីបង្ហោះទៅកាន់ដងតារាវិថីនៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២១។

ផ្កាយរណប Fengyun-3 ក្នុងនោះរាប់ បញ្ចូលទាំងផ្កាយរណបមើលអំពីតារាវិថី នៅពេលព្រឹក ពេលថ្ងៃត្រង់ និងវាយតម្លៃ លើការព្យាករណ៍ នឹងជាទម្រង់ដោយមាន បណ្តាញមួយ ទៅនឹងផ្កាយរណបបម្រើ ដល់ឧតុនិយមកម្រិតទាប ដើម្បីធ្វើឲ្យការ ត្រួតពិនិត្យ នៅទូទាំងភពផែនដីកាន់តែ ប្រសើរឡើង នឹងត្រួតពិនិត្យកម្រិតសីតុណ្ហ ភាព ឧស្ម័នផ្ទះកញ្ចក់ ល្បឿនខ្យល់នៅទី វាល និងការរំញោចអ្វីមួយឲ្យបានដឹងជាមុន។

លោក Zhou មកពី CASTC បាន និយាយថា ការបង្ហោះផ្កាយរណប Fengyun-3 នឹងជួយដល់ការព្យាករណ៍ ទាំង ខាងក្នុង និងពិភពលោកដែលអាចដឹងក្នុង រយៈពេលពី៦ម៉ោងមកនៅត្រឹម៤ម៉ោង វិញ និងបង្កើនថិរវេលានៃការត្រួតពិនិត្យ ទៅលើគ្រោះមហន្តរាយ ដោយសារអាកាស ធាតុ និងព្យាករណ៍ប្រកបដោយតម្លាភាព៕ ម៉ែវ សាធី


ចែករំលែក៖