ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងដកនិស្សិតទាំងអស់ពីកូរ៉េខាងជើងទៅប្រទេសខ្លួនវិញ

ចែករំលែក៖

ចិនបានបញ្ជាក់ថា ការប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងនៅឧបទ្វីប កូរ៉េ ដោយអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា ហើយចិន នឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េខាងជើង ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។

សារព័ត៌មានចិនបានផ្សាយថា មន្ត្រី អប់រំចិនកាលពីថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថាចិននឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េ ខាងជើង និងបញ្ចប់កម្មវិធីដោះដូរនិស្សិត ដែលមានរយៈពេលជាង២០ឆ្នាំកន្លងមក ក្រោយការប្រឈមមុខតានតឹងកាន់តែ ខ្លាំង បន្ទាប់ពីកូរ៉េខាងជើងសាកល្បង មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី២៩ ខែវិច្ឆិកា។

លោក Li Gang មន្ត្រីទទួលបន្ទុក តាម ដានសកម្មភាព ដោះដូរនិស្សិតនៅក្រៅ ប្រទេស បានបញ្ជាក់ថា ក្រសួងអប់រំចិន នឹងផ្លាស់ប្តូរកម្មវិធីអាហារូបករណ៍ទៅ សិក្សានៅក្រៅប្រទេស។ ជារៀងរាល់ឆ្នាំ ចិនបានបញ្ជូននិស្សិត៦០នាក់ ទៅកាន់កូរេ៉ ខាងជើង ដើម្បីរៀនភាសាកូរ៉េខាងជើង ចំណែកទីក្រុងព្យុងយ៉ាងវិញ ក៏មានសកម្ម ភាពដូចគ្នានេះដែរ។

ចំណែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ មាននិស្សិតចិនប្រមាណជាង៦៣ពាន់នាក់កំពុងតែ សិក្សានៅទីនោះ។

ពាក់ព័ន្ធទៅនឹងភាពតានតឹងនៅកូរ៉េ ខាងជើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាង ត្បូងលោក មូន ជេអុីន បានព្រមព្រៀងបន្ត ការគាបសង្កត់ និងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីនាំ យករបបនេះ មកចរចាឡើងវិញ ខណៈ ដែលពួកគេរៀបចំកិច្ចចរចាតាមទូរស័ព្ទលើកទី២ ក្នុងរយៈពេល២ថ្ងៃក្រោយពី ទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីល។ នេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

មេដឹកនាំទាំង២ បានឯកភាពលើតម្រូវការរក្សាគោលជំហរជាមូលដ្ឋានរបស់ខ្លួន ទាំងការដាក់ទណ្ឌកម្ម និងសម្ពាធយ៉ាង ខ្លាំងទៅលើកូរ៉េខាងជើង រហូតដល់កូរ៉េ ខាងជើង ស្ម័គ្រចិត្តបោះបង់ការអភិវឌ្ឍ នុយក្លេអ៊ែរ និងមីស៊ីល ហើយចេញមក ដើម្បីសន្ទនាគ្នា។

ការសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសេអ៊ូល) បានកើតឡើង១ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងអន្តរទ្វីប ជាក់ស្តែងនៅក្នុងការបង្ក ហេតុលើកទី១ ក្នុងរយៈពេល២ខែកន្លង មកនេះ៕ ម៉ែវ សាធី


ចែករំលែក៖