ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ហ្កាហ្សានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន

ចែករំលែក៖

ក្រុមហាម៉ាស់ គឺជាក្រុមដែលគ្រប់គ្រងតំបន់កាហ្សាហើយតែងតែប៉ះទង្គិច ដោយអាវុធជាមួយអីុស្រាអែលជាបន្តបន្ទាប់ ពេលនេះក្រុមហាម៉ាស់នៅហ្កាហ្សា និង ក្រុម ហ្វាតាបានសម្រេច ប្រគល់តំបន់នេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រោងរបស់ប៉ាឡេស្ទីន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

ប៉ុន្តេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចលនាប៉ាឡេស្ទីនទាំង២ហាក់បាន សម្តែងចេញនូវរឿងរ៉ាវចម្រូងចម្រាស និង ភាពមិនចុះសម្រុងគ្នាជាច្រើន។ នៅទីបំផុតចលនាប៉ាឡេស្ទីនទាំង២បានសម្រេចលើកការផ្ទេរអំណាចនេះទៅថ្ងៃទី១០ ធ្នូវិញ។

តាំងពីឆ្នាំ២០០៧មក ពោលតាំងពីមានរឿងរ៉ាវប្រទូស្តរ៉ាយខ្លាំងរវាងចលនាប៉ា ឡេស្ទីនទាំង២ គឺហាម៉ាស់ និងហ្វាតាមក ដែនដីប៉ាឡេស្ទីនត្រូវបានពុះចែកជា២ ចំណែក ម្ខាងគឺតំបន់ហ្កាហ្សាគ្រប់គ្រងដោយចលនាហាម៉ាស់ រីឯនៅម្ខាងទៀត ជាតំបន់ស៊ីហ្ស៊កដានីកាន់កាប់ដោយចលនាហ្វាតារបស់លោកប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូដ អាបាស់។ ជាការកត់សម្គាល់ ហ្វាតាជាចលនាប៉ាឡេស្ទីននិយមកណ្តាលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងដែលអុីស្រាអែលចាត់ទុកជាដៃគូចរចាសន្តិភាព។ ចំណែកហាម៉ាស់ជាចលនាប្រដាប់អាវុធប៉ាឡេស្ទីននិយមជ្រុលមិនទទួលស្គាល់ដែនដីអុីស្រាអែល និងត្រូវបានប្រទេស បស្ចិមលោកមួយចំនួន តួយ៉ាងដូចអាមេរិក ចាត់ទុកជាចលនាភេរវនិយម។

សូមជម្រាបជូនថា តាមសំណូមពរ និងការផ្តួចផ្តើមគំនិតផ្សះផ្សាជាតិរបស់ចលនាហាម៉ាស់ ចលនាប៉ាឡេស្ទីនទាំង២ក៏បានចុះហត្ថលេខានៅថ្ងៃទី១២ ខែតុលាលើកិច្ចព្រមព្រៀងមួយដោយចលនាហាម៉ាស់ សុទ្ធចិត្តប្រគល់ទឹកដីហ្កាហ្សាទៅរដ្ឋអំណាចប៉ាឡេស្ទីនគ្រប់គ្រងវិញ។ ផ្អែកលើកិច្ចព្រម ព្រៀង ពិធីផ្ទេរអំណាចបានធ្វើឡើងក្នុងថ្ងៃសុក្រ ទី១ ខែធ្នូនេះ។ តែក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងចម្រូងចម្រាសនិងសង្រ្គាមពាក្យសម្តីបានកើតមានកាន់តែខ្លាំងរវាងចលនាទាំង២។ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការស៊ីវិលឲ្យដឹងថា ចលនាហា ម៉ាស់បានប្រគល់ទឹកដីខ្លួនតែ ៥ភាគរយ ប៉ុណ្ណោះ។

ចំណែករដ្ឋអំណាចប៉ាឡេស្ទីនថែមទាំងជំរុញមន្រ្តីខ្លួនដែលចលនាហាម៉ាស់បាន បណ្តេញចេញឲ្យចូលកាន់តំណែងជាថ្មី។ ចលនាហាម៉ាស់បានចាត់ទុកទង្វើនេះថា ផ្ទុយនឹងកិច្ចសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀង។ ប្រឈមនឹងរឿងចម្រូង ចម្រាសនេះ ប្រទេសអេហ្ស៊ីបដែលជាអន្តរការីក៏បានកោះប្រជុំភាគីជម្លោះទាំង២ជា បន្ទាន់នៅយប់ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា។ ទីបំផុត ដើម្បីកុំឲ្យបញ្ហាធ្លាក់កាន់តែធ្ងន់ ភាគីជម្លោះទាំង២បានព្រមព្រៀងគ្នាលើកការផ្ទេរអំណាចទៅថ្ងៃទី១០ ធ្នូខាងមុខ វិញ។ វិធានការនេះបានធ្វើឲ្យស្ថានការណ៍តានតឹងធូរស្បើយបន្តិច តែរឿងប្រេះឆា និងស្នាមរបួសរវាងចលនាប៉ាឡេស្ទីនទាំង២កំពុងបន្តមានយ៉ាងជ្រៅគ្មានថ្ងៃរលត់៕ ម៉ែវ សាធី


ចែករំលែក៖