ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់ដួលស្លាប់ក្នុងបន្ទប់ទឹកទាំងពេទ្យមិនទាន់បានដឹងពីជំងឺផង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានករណីស្ត្រីវ័យចំណាស់ម្នាក់បានដួលក្នុងបន្ទប់ទឹកផ្ទះពេទ្យឯកជនស្លាប់ ទាំងពេទ្យមិនទាន់ដឹងពីស្ថានភាពជំងឺផង គ្រាដែលជនរងគ្រោះទៅមន្ទីរពេទ្យដើម្បី ព្យាបាលជំងឺ ។

លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិ ការនគរបាលក្រុងបាត់ដំបងបានប្រាប់ថា ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១០និង២០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះលេខ១៦៦ ក្រុមទី១៦ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ឈ្មោះ ពិន សាន្ត ភេទប្រុស អាយុ ៦០ ឆ្នាំ(គ្រូពេទ្យឯកជន) មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ជនរងគ្រោះ ឈ្មោះ គឹម នួរ ភេទស្រី អាយុ៧១ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចដដែលបានឲ្យ ដឹងទៀត ថា ជនរងគ្រោះបានបញ្ជូនមកពិនិត្យ ព្យាបាលជំងឺ តាមបញ្ជាពីវេជ្ជបណ្ឌិតឈ្មោះ ពិន សាន្ត ហើយនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែលជាង៧អ្នកជំងឺម្នាក់នេះបានមកព្យាបាលនិងចាក់ថ្នាំនៅកន្លែងកើតហេតុ ខាងលើដោយអង្គុយ រង់ចាំចូលតាមលេខរៀង។ លុះដល់ម៉ោង ជាង៩ ជិតដល់វេនជនរងគ្រោះចូលពិនិត្យគាត់ក៏ចូលបន្ទប់ទឹកបាត់ទៅ ។ ដោយ សង្ស័យគាត់ចូលយូរពេកទើបគ្រូពេទ្យ បានបើកទ្វារមើលឃើញគាត់ដួលក្នុង បន្ទប់ទឹក ហើយក៏នាំគ្នាលើកមកជួយ សង្គ្រោះតែហួសពេលបាត់ទៅហើយ ។

ឆ្លងតាមការពិនិត្យរបស់ការិយាល័យ បច្ចេកទេសខេត្តបាត់ដំបងបានឲ្យដឹងថា សាកសពខាងលើពិតជាបានស្លាប់ដោយសារស្ថានភាពជំងឺជាក់ស្ដែងព្រោះគាត់ មានភាពស្លេកស្លាំងមានពោះហើមប៉ោង តឹងហើយដួលក្នុងបន្ទប់ទឹក ។

ក្រោយមកសមត្ថកិច្ចបានក៏ប្រគល់ សាកសពឲ្យទៅឈ្មោះសាត ណាវី ភេទ​ស្រី អាយុ៤៣ឆ្នាំ ដែលត្រូវជាកូនបង្កើត យកទៅរៀបចំធ្វើបុណ្យសពតាមប្រពៃណីនៅឯគេហដ្ឋាន ៕ សហការី


ចែករំលែក៖