ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ជួបសន្ទនាជាមួយលោកLawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី

ចែករំលែក៖

ប្រទេសចិន ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកLawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីដែលអញ្ជើញចួលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំAPECនៅក្រុង Shenzhen ប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការវិវត្តខ្លាំងឡើងនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សសកល ភាគីចិននិងសិង្ហបុរីគួរបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់រវាងចិននិងសិង្ហបុរីឱ្យឈានឡើងដល់កម្រិតថ្មី។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ប្រទេសចិននិងសឹង្ហបុរីត្រូវតែបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី ដូចជាAPECនិងយន្តការចិន-អាស៊ានជាដើម ដើម្បីក្តាប់ជាប់ទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងរួមគ្នាកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិកនិងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

ជាការឆ្លើយតប លោកLawrence Wongបានលើកឡើងថា ប្រទេសចិនបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំAPECនៅទីក្រុងShenzhenប្រកបដោយជោគជ័យ។

ទស្សនៈស្តីពីការបើកចំហ នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការគឺសមស្របទៅនឹងតម្រូវខាងការការអភិវឌ្ឍរបស់អាស៊ី-ប៉ាស៊ីហ្វិក។សូមអបអរសាទរចំពោះប្រទេសចិនដែលបានរៀបចំកិច្ចប្រជុំប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិក។

នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្នដែលពោរពេញទៅដោយភាពច្របូកច្របល់។សិង្ហបុរីមានឆន្ទៈបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងកិច្ចការអន្តរជាតិ ព្រមទាំងរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកលនានា៕

ប្រភព ៖ (CCFR)


ចែករំលែក៖