ស្របពេលដែលការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុបឈានចូលដល់ពាក់កណ្តាលរដូវកាល ហើយការទិញដូរកីឡាករក៏ជិតឈានចូលមកដល់ដែរនោះ សម្រាប់លីកកំពូលៗនៅតំបន់អឺរ៉ុប មានកីឡាករជាច្រើនដែលបានបង្ហាញខ្លួននៅលើវាលស្មៅ សម្រាប់ក្លិបដែលកីឡាករទាំង នោះលេងឲ្យ។
គិតត្រឹមដើមរដូវកាល(២០១៧-២០១៨) មានកីឡាករ១០រូបដែលបានបង្ហាញខ្លួនបានច្រើន ជាងគេក្នុងការប្រកួតប្រចាំឆ្នាំ២០១៧ទាំងបម្រុង និងចូលលេងក្នុងជម្រើស១១នាក់ដំបូង។ ក្នុងនោះកីឡាករជើងចាស់ Scott Brown ជាអ្នកដែលបានបង្ហាញខ្លួនច្រើនជាងគេរហូតដល់ ៧៤ប្រកួតសម្រាប់ឆ្នាំនេះ ។
កីឡាករទាំង១០រូបដែលបានចូលលេងបានច្រើនជាងគេក្នុងឆ្នាំ២០១៧រួមមាន៖
1-Scott Brown (Celtic): 74ប្រកួត
2-Marcus Rashford (Manchester United): 74ប្រកួត
3-Bernardo Silva (Monaco & Manchester City): 70 ប្រកួត
4-Saul (Atletico Madrid): 70ប្រកួត
5-Dries Mertens (Napoli): 68 ប្រកួត
6-Lionel Messi (Barcelona): 68 ប្រកួត
7-Paulo Dybala (Juventus): 68 ប្រកួត
8-Andre (Sporting Lisbon & Sport Recife): 67 ប្រកួត
9-Ivan Rakitic (Barcelona): 67 ប្រកួត
10-Antoine Griezmann (Atletico Madrid): 67 ប្រកួត ៕