ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនមានគោលនយោបាយដឹកនាំច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលបាត់បង់ម្ចាស់ការម្តងណាទេ។ រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ គឺហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើនក៏ត្រូវបានកសាងដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងស្ពានតូចធំ ដូចដែលយើងកំពុងប្រើប្រាស់មកទល់សព្វថ្ងៃនេះ។

នេះហើយជាគោលនយោបាយច្បាស់លាស់របស់ គណបក្សប្រជាជន។ ទោះបីចប់ឬផុតអាណត្តិនៃការដឹកនាំរបស់ សម្ដេចតេជោ គឺអ្នកដឹកនាំក្រោយៗ នៅតែមានផែនទីចង្អុលបង្ហាញផ្លូវកសាងប្រទេស។ នយោបាយច្បាស់លាស់ របស់គណបក្សប្រជាជន គឺធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និង រីកចម្រើនកាន់តែខ្លាំងឡើង។

អរគុណជនរួមជាតិ និងកូនក្មួយដែលបានបោះឆ្នោត និងបន្តបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖