ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺផ្តាសាយបក្សីកំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសអីុរ៉ង់

ចែករំលែក៖

កសិដ្ឋានចិញ្ចឹមសត្វនៅក្នុងប្រទេសអីុរ៉ង់កំពុងតែប្រឈមនឹងបញ្ហា ឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី ។ ការឆ្លងរាលដាលនេះនឹងធ្វើឲ្យវិស័យកសិកម្មរបស់ប្រទេសអីុរ៉ង់រងផលប៉ះពាល់យ៉ាងខ្លាំង ។

សារព័ត៌មានប្រចាំថ្ងៃ Financial Tribune បានផ្សាយថា ជំងឺផ្តាសាយបក្សីបាន ឆ្លង រាលដាលមកលើកសិដ្ឋានចិញ្ចឹមមាន់ជាច្រើនរបស់ប្រទេសអុីរ៉ង់ ដែលក្នុងនោះ មាន កសិដ្ឋានមាន់ពូជ និងមាន់យកសាច់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រទេសនេះ ។

តាំងពីចាប់ផ្តើមចូលឆ្នាំប្រតិទិនអុីរ៉ង់ថ្មីនេះ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨) មាន មាន់ពង ប្រមាណ៣០ភាគរយ ឬស្មើនឹង ២០លានក្បាល ហើយ១០ភាគរយជា ប្រភេទមាន់យកសាច់ ហើយសត្វមាន់ ១លានក្បាលនៅតាម កសិដ្ឋានរបស់ ​​ ប្រទេសអុីរ៉ង់ត្រូវបានសម្លាប់ចោលទំាង អស់ដែលមានឆ្លងជំងឺ ។

លោក Mehdi Masoumi-Esfehani អនុប្រធានគណៈកម្មការសភាតេអេរ៉ង់ ទទួលបន្ទុកកិច្ចការ ឧស្សាហកម្មរ៉ែ និង កសិកម្ម ហើយជាគណៈកម្មការគ្រប់គ្រង ទឹក និងឧស្សាហកម្មស្បៀងអាហារ បាន​មានប្រសាសន៍ថា “បើសិនជាវីរុសរាល ដាលទៅដល់ក្រុមមាន់យកសាច់ ការផ្គត់ ផ្គង់សាច់សម្រាប់ ប្រទេសទាំងមូលរង នូវផលប៉ះ ពាល់មិនខាននោះទេ ខណៈ ដែលមាន់បាននាំចូលចែកចាយ សម្រាប់ការប្រើប្រាស់សាច់របស់ប្រទេសអុីរ៉ង់” ។

លោក Masoumi-Esfehani ក៏បាន និយាយដែរថា កសិដ្ឋានចិញ្ចឹមមាន់ពង ៣០០កន្លែង ត្រូវបានបិទផ្អាកដំណើរការ ដោយសារតែការផ្ទុះជំងឺឡើង ហើយនៅ តែបន្តបិទដដែល ដោយសារតែស្ថិតក្រោម ប្រតិបត្តិការ នៃការទប់ស្កាត់ការឆ្លងជំងឺ ៕ ម៉ែវ សាធី


ចែករំលែក៖