មានហេតុការណ៍វាយប្រហារគ្រាប់បែក បង្កឲ្យមានការខូចខាតជាទ្រង់ទ្រាយធំ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបំផ្លាញផ្ទះជាច្រើនខ្នងនៅជិតខាង។ ប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ ។
តាមការបញ្ជាក់របស់ប៉ូលិសមីយ៉ាន់ម៉ាបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារ គ្រាប់បែកទៅលើសាខាធនាគារ Yoma ស្ថិតនៅស្រុក Lashio ភាគខាងជើង ទីក្រុង Yangon ស្ថិតនៅក្នុងរដ្ឋ Shan។
ហេតុការណ៍វាយប្រហារខាងលើ កើតឡើងនៅមុនពេលធនាគារបិទទ្វារនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ។ ការបំផ្ទុះគ្រាប់បេក ខាងលើមានកម្លាំងផ្ទុះខ្លាំងធ្វើឲ្យផ្ទុះនៅជិតខាងជាច្រើនខ្នងត្រូវបំផ្លាញ ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ពីវាយប្រហារខាងលើនៅឡើយ ។ ប៉ូលិសនៅក្នុងតំបន់ បានឲ្យដឹងថា បានឡោមព័ទ្ធតំបន់ជុំវិញដើម្បីបើកការស្រាវជ្រាវ ។
នេះជាលើកទីមួយហើយ ដែលមីយ៉ាន់ម៉ារងការបំផ្លាញ ជាទ្រង់ទ្រាយធំនៅរដ្ឋធានី Yangon ។ កន្លងមក មានការវាយប្រហារកើតឡើង ជាច្រើន ប៉ុន្តែស្ថិតនៅក្នុងរដ្ឋរ៉ាឃីន បង្កឡើងដោយ ក្រុមអិស្លាមជ្រុលនិយម រ៉ូហ៊ីងយ៉ា ៕ ម៉ែវ សាធី