ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោក ឡាយ អ៊ីពិសិទ្ធ ប្រធានស្ដីទីគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារ របាយការណ៍ប្រើ ប្រាស់ថវិកាប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ដរបស់គណៈកម្មការ នាព្រឹកថ្ងៃទីពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០:៣០នាទី ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា៕ ស រស្មី