ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លម្អៀងកាន់ជើងអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី២២ខែកុម្ភៈ កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំង ដល់អង្គការសហប្រជាជាតិដោយចោទប្រកាន់អគ្គលេខាធិការ Antonio Guterres លម្អៀងទៅលើអាមេរិក ដោយសារតែលោកបានគាំទ្រ ក្នុងការដាក់ទណ្ឌកម្មទីក្រុងព្យុងយ៉ាង។

នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នាពេលកន្លង មកលោក Guterres បានគាំទ្រច្បាប់ដាក់ ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ គណៈ ប្រតិភូរបស់កូរ៉េខាងជើង នៅអង្គការសហ ប្រជាជាតិបញ្ជាក់ថា អគ្គលេខាធិការ អ.ស.ប Antonio Guterres បានវាយតម្លៃ ខ្វះការពិចារណា និងមិនមានតម្លាភាព ក្នុងនាមជាអង្គការកំពូលរបស់ពិភពលោក។

ចាប់តាំងពីឆ្នាំ២០០៦មកទល់ពេលនេះអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដើម្បីទប់ស្កាត់ប្រព័ន្ធហិរញ្ញវត្ថុ ចូលទៅកាន់ ប្រទេសនេះ ដោយសារតែកម្មវិធីបរមាណូ ។

សូមបញ្ជាក់ផងដែរថា អង្គការសហ ប្រជាជាតិ គឺទទួលបានជំនួយជាច្រើនពី អាមេរិក ដើម្បីដំណើការអង្គការកំពូលមួយនេះ។ និយាយរួម មន្ត្រីអង្គការសហប្រជាជាតិកំពុងតែ ចាយប្រាក់របស់អាមេរិក ទាំងនោះហើយ រាល់អគ្គលេខាធិការ របស់អង្គការនេះតែងតែ គាំទ្រដល់អាមេរិក ជានិច្ច ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អនុប្រធានាធិបតី អាមេរិក លោក ម៉ៃក៍ ភែន បានធ្វើការពន្លះ ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន គឺលោក ស្រី គីម យ៉ូចុង ដោយហៅថា «សសរស្តម្ភ ស្នូល» នៃរបបដឹកនាំកុម្មុយនីស្តកូរ៉េខាងជើង ដែលពោរពេញដោយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ការថ្លែងរបស់លោក ភែន ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាជន ​ អាមេរិករាប់ពាន់នាក់ ដែលបានចូលរួមស្តាប់ការថ្លែងសុន្ទរកថារបស់លោក នៅឯជាយ ទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងវេទិកាពិភាក្សារឿងនយោបាយខាងលើនេះ លោក ភែន បានរៀបរាប់អំពីដំណើររបស់លោក ទៅ កាន់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងព្យឿងចាង របស់ប្រទេសកូរ៉េ ខាងត្បូង។

លោក ភែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ថា អ្នកដឹងទេថា សារព័ត៌មានទាំងអស់ ដូចជាទោរទន់ទៅរកប្អូនស្រីមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយខ្ញុំគិតថា វាជារឿងសំខាន់ដែលប្រជាជនអាមេរិកត្រូវដឹង ចំពោះមនុស្សនេះ និងអ្វីខ្លះដែលនាងបាន ធ្វើ។ ប្អូនស្រី លោក គីម ជុងអ៊ុន ម្នាក់នេះ គឺជាសសរស្តម្ភកណ្តាល នៃរបបដឹកនាំដ៏ ឃោរឃៅ និងគាបសង្កត់បំផុតនៅលើភព ផែនដី។

អគ្គលេខាធិការ Antonio Guterres លម្អៀងទៅលើអាមេរិក ដោយសារតែលោកបានគាំទ្រ ក្នុងការដាក់ទណ្ឌកម្មទីក្រុងព្យុងយ៉ាង

គួរបញ្ជាក់ថា កិច្ចប្រជុំសម្ងាត់រវាងកូរ៉េខាងជើង នឹងអាមេរិក ដែលត្រូវបានលុប ចោលនៅនាទីចុងក្រោយ ក្រោយពីគ្រោងរៀបចំឡើងនៅកូរ៉េខាងត្បូងនោះ ត្រូវបាន លោក ភែន ទម្លាយចេញ ដោយហាក់ទម្លាក់កំហុសទាំងស្រុងទៅលើកូរ៉េខាងជើង ប៉ុន្តែបើតាមការវិវឌ្ឍស្ថានការណ៍ជាបន្តបន្ទាប់ គឺការលុបចោលកិច្ចជំនួបសម្ងាត់នោះ គឺក្រោយពេលគណៈប្រតិភូកូរ៉េខាងជើង បានដឹងព័ត៌មានថា លោក ភែន បានធ្វើការរិះគន់របបដឹកនាំកូរ៉េខាងជើង នៅក្នុង ដំណើរចូលរួមការបើកព្រឹត្តិការណ៍កីឡា អូឡាំពិក៕ ម៉ែវ សាធី

 

 


ចែករំលែក៖